ពលរដ្ឋ​ខ្មែរ​ចំនួន​៦​នាក់ លួច​ឆ្លងដែនចូលទៅកាប់ឈើ​ខុសច្បាប់​ ត្រូវ​សមត្ថកិច្ច​ថៃ​ ចាប់បញ្ជូនត្រលប់មក​កម្ពុជា​វិញ​

ចែករំលែក៖

ខេត្ដ​ឧ​ត្ត​រ​មានជ័យ​​៖ កម្លាំង​សមត្ថកិច្ច​ថៃ​ នៅវេលា​ម៉ោង ៣​និង​៤០​នាទីរសៀល​ ថ្ងៃទី​៩​ ខែមេសា​ ឆ្នាំ​២០២១ បាន​បញ្ជូនខ្លួន​​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​០៦​នាក់ តាម​ច្រក​អន្តរ​ជាំឲ្យត្រលប់មកប្រទេសកម្ពុជាវិញ​ បន្ទាប់ពី​ពួកគាត់បាន​ឆ្លងដែន​ខុសច្បាប់​ លួច​ចូលទៅ​កាប់​ឈើ​។​

​បើ​តាមប្រភពពីមន្រ្តីនគរបាលព្រំដែន ​បាន​ឲ្យ​ដឹងថា ពលរដ្ឋ​ខ្មែរ​ចំនួន​៦​នាក់ លួច​ឆ្លងដែនចូលទៅកាប់ឈើ​ខុសច្បាប់​ខាងលើនេះ រួមមាន៖ ទី​១.ឈ្មោះ ​សុ​ត ស៊ីន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ​រស់នៅ​ភូមិ​ថ្នល់កែង ឃុំ​ផ្អាវ ស្រុក​អន្លង់វែង ខេត្ដ​ឧ​ត្ត​រ​មានជ័យ​, ២.​ឈ្មោះលឹម ប៊ុនធឿន ភេទ​ប្រុស ៣២​ឆ្នាំ​រស់នៅ​ភូមិ​អ៊ូ​បេង ឃុំ​ផ្អាវ ស្រុក​អន្លង់វែង ខេត្ដ​ឧ​ត្ត​រ​មានជ័យ​, ៣.​ឈ្មោះប៉ា​រី ឃុន​រី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​រស់នៅ​ភូមិ​ថ្នល់កែង ឃុំ​ផ្អាវ ស្រុក​អន្លង់វែង ខេត្ដ​ឧ​ត្ត​រ​មានជ័យ​, ៤,​ឈ្មោះឡា ធាតុ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​រស់នៅ​ភូមិ​ថ្នល់កែង ឃុំ​ផ្អាវ ស្រុក​អន្លង់វែង ខេត្ដ​ឧ​ត្ត​រ​មានជ័យ​, ៥,​ឈ្មោះវ៉ាន់ យុ​ត ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​រស់នៅ​ភូមិ​ថ្នល់កែង ឃុំ​ផ្អាវ ស្រុក​អន្លង់វែង ខេត្ដ​ឧ​ត្ត​រ​មានជ័យ និង​ទី​៦,​ឈ្មោះហេង ភា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​រស់នៅ​ភូមិ​ថ្នល់កែង ឃុំ​ផ្អាវ ស្រុក​អន្លង់វែង ខេត្ដ​ឧ​ត្ត​រ​មានជ័យ​។​

​មន្រ្តីដដែលបន្តថា ប្រជាពលរដ្ឋទាំង​០៦នាក់នេះ កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​កន្លងទៅ ត្រូវបាន​នគរបាល​ថៃ​ចាប់ខ្លួនពីបទ​ឆ្លងដែន​កាប់​ឈើ ចូល​តាម​ច្រក​ជ្រោក ហើយ​បាន​ជាប់គុក​នៅ​ខេត្ត​ស៊ី​សា​គេ​ត ប្រទេស​ថៃ​។​

​គួរបញ្ជាក់ថា ក្រោយសមត្ថកិច្ចថៃ ប្រគល់ពួកគាត់ឲ្យសមត្ថកិច្ចកម្ពុជាវិញនោះ កម្លាំងជំនាញ បានប្រគល់បន្តទៅឲ្យក្រុមគ្រូពេទ្យ​ប្រចាំការ​ច្រក​ជាំ ​បាញ់​អាកុល​វាស់​កំដៅ រួច​ប​ញ្ចូ​ន​បន្តទៅ​នៅ​សាលាបឋមសិក្សារ​អន្លង់វែង​ ដើម្បីធ្វើ​ច​ត្តា​ឡី​ស័កស្វែងរកវីរុសកូវីដ១៩ ផងដែរ៕​ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print