ខេត្តសៀមរាប៖ បើតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្ដីសម្រេចដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ–១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលមានថិរវេលាអនុវត្តរយៈពេល ២សប្ដាហ៍ គិតចាប់ពីថ្ងៃទី១០–២៣ ខែមេសា ឆ្នាំ២០២១។
ជាក់ស្ដែងនៅក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា តាមរយៈសេចក្ដីសម្រេចខាងលើនេះ ត្រូវបានផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពអាជីវកម្ម ចំពោះតូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីយដ្ឋាននៅតាមសណ្ឋាគារ ។ល។ ដែលទទួលអតិថិជនចូលមកទទួលទានអាហារ ភេសជ្ជៈ ឬទទួលទានគ្រឿងស្រវឹង នៅចន្លោះពីម៉ោង ៨យប់ ដល់ម៉ោង៥ព្រឹក ជាកំហិត ប៉ុន្តែទីតាំងអាជីវកម្មទាំងនោះអាចលក់ជាលក្ខណៈវេចខ្ចប់បាន៕ដោយ៖សហការី
សូមអានព័ត៍មានលម្អិតនៅក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប មានដូចខាងក្រោមនេះ៖