នឹងមាន​ភ្លៀង​ធ្លាក់ដល់​កម្រិត​៧០​មី​លី​ម៉ែត្រ នៅគ្រប់​រាជធានី​-ខេត្ត​​បន្តទៀត​

ចែករំលែក៖

ភ្នំពេញ​៖​ បេីយោង​តាមការបញ្ជាក់ពី​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ថ្លែង​​នៅ​ថ្ងៃទី​១០​ ខែមេសា​ ឆ្នាំ​២០២១នេះ​ថា​ មេឃនៅតែបន្តធ្លាក់ភ្លៀងនៅតាមបណ្ដារាជធានី​-ខេត្ត​ចំនួន​១៧ នៅ​ថ្ងៃទី​៩​ និង​១០​ ​ខែមេសានេះ។ ដោយ​ភ្លៀង​ធ្លាក់​នេះ​ រាយប៉ាយ​ក្នុង​កម្រិត​ពី​១​ដល់​៧៤​មី​លី​ម៉ែត្រ នៅតែ​បន្ត​ធ្លាក់​មកជា​បន្តបន្ទាប់រៀង​រា​ល់​ថ្ងៃ រហូតដល់​ក្រោយ​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​។​

​លោក ចាន់ យុ​ត្ថា បន្ត​ថា ក្នុង​រយៈពេល​ពីរ​ ទៅ​​បី​ថ្ងៃ​មកនេះ គ្រប់​រាជធានី​-ខេត្ត​ និងមាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ គ្រាន់តែ​កន្លែង​ខ្លះមាន​តិច និង​កន្លែង​ខ្លះ​ច្រើន រហូតដល់​កម្រិត​ជាង​៧០​មី​លី​ម៉ែត្រ​ក៏មានដែរ​។​ លេីសពីនេះ​ អ្នកនាំពាក្យ​រូបនេះ​ បញ្ចា​ក់បន្ថែមថា ការធ្លាក់​ភ្លៀង​នេះ នៅតែ​បន្ត​មាន​ចាប់ពី​ថ្ងៃនេះ (១០​មេសា​)​តទៅ​រហូតដល់​ចូលឆ្នាំ​ខ្មែរ​រួច នៅតែមាន​ភ្លៀង​ធ្លាក់​ជា​បន្ត​បន្ទាប់មកទៀត​។​

​ដោយឡែក​ បេីតាម​របាយ​ការណ៍​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម នៅ​ថ្ងៃទី​១០ ​ខែមេសានេញ​ ក៏បានបង្ហាញថា ខេត្ត​កំពង់ចាម​ នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​២០​ ទៅ​៣៣​មី​លី​ម៉ែត្រ, ខេត្ត​កំពត​ ​៣៣​មី​លី​ម៉ែត្រ​, ខេត្ត​កំពង់ស្ពឺ​ពី​ ​១​ដល់​៤០​មី​លី​ម៉ែត្រ​, ខេត្ត​ស្ទឹងត្រែង​ពី​ ​២​ទៅ​១៤​មី​លី​ម៉ែត្រ​, ខេត្ត​ត្បូងឃ្មុំ​ពី​១១​ដល់​៣៨​មី​លី​ម៉ែត្រ​, ខេត្ត​តាកែវ​ពី​៧​ដល់​៦៥​មី​លី​ម៉ែត្រ​, ខេត្ត​ព្រៃវែង​ពី​២​ដល់​៥២​មី​លី​ម៉ែត្រ​, ខេត្ត​ស្វាយរៀង​ពី​២​ដល់​៧៤​មី​លី​ម៉ែត្រ​, ខេត្ត​សៀមរាប​ពី​៤​ដល់​២០​មី​លី​ម៉ែត្រ​, ខេត្ត​កំពង់ធំ ពី​២​ដល់​៦៤​មី​លី​ម៉ែត្រ​, ខេត្ត​កណ្តា​លពី​៤​ដល់​១៣​មី​លី​ម៉ែត្រ​, ខេត្ត​រះវិហារ​ពី​៨​ដល់​៣៩​មី​លី​ម៉ែត្រ​, ខេត្ត​បាត់ដំបង​ពី​ពី​៣​ដល់​២៨​មី​លី​ម៉ែត្រ​, ខេត្ត​ព្រះសីហនុ​២២​មី​លី​ម៉ែត្រ​, ខេត្ត​ក្រចេះ ៣៦​មី​លី​ម៉ែត្រ​, ខេត្ត​កំពង់ឆ្នាំង​ពី​២​ដល់​១៧​មី​លី​ម៉ែត្រ និង​នៅ​ភ្នំពេញ​ពី​៣​ដល់​៤៨​មី​លី​ម៉ែត្រ​។​

​របាយការណ៍ដដែល​ បានបន្តទៀតថា កាលពី​ថ្ងៃទី​៦​ ​ខែមេសា​ថ្មីៗនេះ​ បាន​ជូនដំណឹង ស្តីពី​ការ​ព្យាករ​ស្ថានភាព​អាកាសធាតុ សម្រាប់​ពីថ្ងៃ​ទី​៧-១៣​ខែមេសា​ថា ព្រះរាជាណាចក្រ​កម្ពុជា នៅ​ចន្លោះ​ពេលនេះ​ទទួលរង​ឥទ្ធិពល​ពី​ជ្រលង​នៃ​សម្ពាធ​ទាប​ឥណ្ឌា និង​ខ្យល់​អាគ្នេយ៍​បក់​ពី​សមុទ្រ​ចិន​ខាងត្បូង ដែល​ធ្វើឱ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៤-២៦​អង្សា​សេ​, សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៣-៣៥​អង្សា​សេ​, អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ក្នុងនោះ​ផ្នែក​ខ្លះ​អាចមាន​ភ្លៀង​ច្រើន​។

​នៅក្នុង​សេចក្តីជូនដំណឹង​ស្តីពី​ការ​ព្យាករ​អាកាសធាតុ​នេះ​ បានបញ្ជាក់ទៀតថា គ្រប់បណ្តាខេត្ត​ ដែលជាប់​ជួរ​ភ្នំ​ដងរែក​ និង​ខ្ពង់រាប​ភាគឦសាន​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៤ -២៦​អង្សា​សេ​,​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៤-៣៦​អង្សា​សេ អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​។​

ដោយឡែក​សម្រាប់​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៤-២៦​អង្សា​សេ សីតុណ្ហភាព​អតិបរមា​មាន​ពី​៣២-៣៤ អង្សា​សេ អាចមាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន​។​

​សូមជម្រាបថា នៅក្នុង​សេចក្តីជូនដំណឹង​ខាង​ង​លើនេះ ក្រៅពី​ជម្រាបជូន​សាធារណជន​ឱ្យបាន​ជ្រាប​ជា​ព័ត៌មាន ហើយក៏បាន​អំពាវនាវ​ឲ្យបងប្អូនប្រជាពលរដ្ឋមាន​ការប្រុងប្រយ័ត្ន ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​កើតមាន​ជាពិសេស​នៅ​បណ្ដា​ខេត្ត​នៅ​ភាគ​ពាយ័ព្យ​ផងដែរ៕​ដោយ៖សហការី

...

រូបភាព​៖ឯកសារ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print