ភ្នំពេញ, ធនាគារ FTB សាខាបាក់ទូក មានទីតាំងស្ថិតនៅផ្លូវលេខ ១៦៩, សង្កាត់អូរឫស្សី១, ខណ្ឌ៧មករា មានអ្នកជំងឺកូវីដ១៩ បានទៅប្រើប្រាស់សេវាកម្ម នៅទីតាំងនោញ ! ។ នេះបើយោងតាម របស់អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ និង (សូមពាក់ម៉ាស់ រក្សាគម្លាត នៅពេលចេញក្រៅ)។
អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩🙏 សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅប្រើប្រាស់សេវា ឬមានទំនាក់ទំនងជាមួយបុគ្គលិកនៅ ធនាគារ FTB សាខាបាក់ទូក មានទីតាំងស្ថិតនៅផ្លូវលេខ ១៦៩, សង្កាត់អូរឫស្សី១, ខណ្ឌ៧មករា ចាប់ពីថ្ងៃទី ៣០ ខែមីនា ដល់ថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២១។
៊ មូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅប្រើប្រាស់សេវាកម្ម នៅទីតាំងខាងលើ ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២១ អំឡុងម៉ោង ១៤៖០០
សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ។
សូមអរគុណ!
ដោយ, សិលា