ខេត្តកណ្ដាល, បន្ទាប់ពីមានការណែនាំហើយមិនព្រមអនុវត្តតាមសមត្ថកិច្ចនិងអាជ្ញាធរ, ម្ចាស់ហាងផឹកស៊ីនៅតែបន្តបើកធ្វើអាជីវកម្ម ក្នុងសម័យជំងឺកូវីដ-១៩ កំពុងតែរាលដាល ពួកគេបានប្រមូលផ្ដុំគ្នាផឹកស៊ីដោយគ្មានគម្លាត និងមិនបានអនុវត្តតាមវិធានសុខាភិបាល ។ ទើបនៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោឈឿនសុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ដឹកនាំកម្លាំង ដោយប្រើធម៍ក្តៅ ចុះបង្ក្រាបទីតាំងហាងផឹកស៊ីដែលមាន យីហោ(ស្រីពេជ្រម្លប់ស្វាយ) ស្ថិតនៅភូមិ-ឃុំស្វាយតានី ស្រុកស្អាងខេត្តកណ្ដាល ។
សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុស-ស្រីចំនួន ៩នាក់ នាំយកទៅធ្វើចត្តាឡីស័កនៅស្រុកស្អាង ។ និងចាប់យកបានម៉ូតូចំនួន ៣ គ្រឿង យកទៅរក្សាទុកបណ្ដោះអាសន្ន។
សូមបញ្ជាក់ថា, ការប្រមូលផ្ដុំគ្នាផឹកស៊ី ដោយមានមនុស្សច្រើន ជាហានិភ័យខ្ពស់បំផុត ក្នុងការឆ្លងជំងឺ covid-19 ដែលក្រសួងសុខាភិបាលធ្វើការណែនាំនិងហាមឃាត់នោះ៕
ដោយ, ស្អាងជ័យ