នៅតែព្រហើនបំពានច្បាប់, ខណ: អនុប្រធានផ្សារអូរឫស្សីម្នាក់ នៅរាជធានីភ្នំពេញ លួចចូលទៅក្រុងកំពង់ឆ្នាំង ទាំងដែលខ្លួនធ្វើតេស្តកូវីដ១៩ លើកទី១ មិនទាន់ចេញលទ្ធផល

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ តើត្រូវអនុវត្តផ្លូវច្បាប់ទៅលើបុគ្គល ជាអនុប្រធានផ្សារអូឬស្សីម្នាក់ នៅរាជធានីភ្នំពេញ បានលួចចូលទៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ទាំងដែលខ្លួនធ្វើតេស្តរកមេរោគកូវីដ១៩ លើកទី១ មិនទាន់ចេញលទ្ធផលនៅឡើយដោយរបៀបណា ម្យ៉ាងទៀតខ្លួនជាអ្នកធ្វើការ ហេតុអីក៏ចូលចិត្តបំពានវិធានសុខាភិបាល។

សូមបញ្ជាក់ថា បុរសខាងលើ បានលួចចូលក្រុងកំពង់ឆ្នាំង នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ដែលល្មើសនឹងបំរាមអាជ្ញាធរខេត្តកំពង់ឆ្នាំង និងល្មើសនឹងវិធានការសុខាភិបាល ក្នុងការធ្វើចត្តាឡីស័ក ព្រោះគាត់ជាអ្នកពាក់ព័ន្ធនឹងផ្សារអូឫស្សី ដែលជាតំបន់កំពុងផ្ទុះការឆ្លងកូវីដ១៩ និងត្រូវរង់ចាំលទ្ធផលធ្វើតេស្តសិនផងដែរ។ បុរសរូបនេះមានឈ្មោះ ឆាយ ធារ៉េន អាយុ៤២ឆ្នាំ រស់នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ បុគ្គលបែបៗនេះនាំអំពុលក្នុងសង្គមបំផុត។

ឆ្លើយប្រាប់បណ្តាញសារព័ត៌មាន លោកវេជ្ជបណ្ឌិត ងិន ចាន់សារ៉េត នៅល្ងាចថ្ងៃទី៩ ខែមេសានេះ បញ្ជាក់ថា, ឈ្មោះ ឆាយ ធារ៉េន ជាអនុប្រធានផ្សារអូឬស្សីរូបនេះ បានយកសំណាកធ្វើតេស្តលើកទី១ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នៅវិទ្យាល័យបាក់ទូក រាជធានីភ្នំពេញ ហើយគ្រូពេទ្យតម្រូវឲ្យគាត់ធ្វើចត្តាឡីស័កនៅផ្ទះសិន ដើម្បីរង់ចាំលទ្ធផល។

បុរសខាងលើ មិនបានធ្វើតាមការណែនាំរបស់មន្ត្រីសុខាភិបាលឡើយ ហើយលួចចូលក្រុងកំពង់ឆ្នាំង ទើបអាជ្ញាធរ និងក្រុមគ្រូពេទ្យបានធ្វើការសម្រេចយករូបគាត់ទៅគ្រប់គ្រង នៅមណ្ឌលចត្តាឡីស័កថាស្រុកទឹកផុស ដើម្បីតាមដានស្ថានភាពរបស់គាត់បន្តទៀត។

លោកវេជ្ជបណ្ឌិត បានធ្វើការអំពាវនាវទៅដល់ពលរដ្ឋទាំងអស់ដែលទៅធ្វើការនៅឆ្ងាយៗ សុំមេត្តាកុំអាលវិល ត្រឡប់មកស្រុកកំណើតនៅក្នុងកាលៈទេសៈនេះអី គឺត្រូវចូលរួមអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល កុំធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងរបស់អាជ្ញាធរ និងដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រឹត្តិការណ៍ក្នុងព្រឹត្តិការណ៍២០ កុម្ភៈនេះ។

ចំពោះបងប្អូនដែលមានកូនចៅឬសាច់ញាតិទៅធ្វើការឆ្ងាយឆ្ងាយពីខេត្តកំពង់ឆ្នាំង សូមទូរស័ព្ទទៅប្រាប់ពួកគាត់ កុំវិលចូលមកស្រុកកំណើតក្នុងគ្រានេះឲ្យសោះ មិនដូច្នោះទេអាជ្ញាធរ និងក្រុមគ្រូពេទ្យ និងចាប់បញ្ជូនយកទៅធ្វើចត្តាឡីស័ក១៤ថ្ងៃ គ្មានការ យោគយល់ឡើយ។
សូមរំឮកថា, ក្រសួងសុខាភិបាលកម្ពុជា​ នៅរសៀលថ្ងៃសៅរ៍ទី១០ ខែមេសា ឆ្នាំ២០២១នេះ​ បានប្រកាសថា​ បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី​ ៤៧៧ចំនួន​ នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន​ ៩៦នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សូមជម្រាបថា​ នៅថ្ងៃទី៩ ខែមេសា​​ ឆ្នាំ២០២១​ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ថ្មី​ ៤៧៧ចំនួន​ នាក់​ (សហគមន៍ទាំង ៤៧៧នាក់) និងមានអ្នកជាសះស្បេីយចំនួន​ ៩៦នាក់​ក្នុង​នោះ​រួម​មាន​៖​ ភ្នំពេញ ៤៥៤ ; ព្រះសីហនុ ៦ ; តាកែវ ៤ ; កណ្ដាល ៤ ; ស្វាយរៀង ៤ ; ព្រៃវែង ៣ ; សៀមរាប ១ ; កំពង់ធំ ១។

គិតត្រឹមព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= ៤០៨១ នាក់
– អ្នកជាសះស្បើយ= ២០៨០ នាក់
– អ្នកកំពុងព្យាបាល= ១៩៧០ នាក់
– អ្នកស្លាប់= ២៦ នាក់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print