អ្នកយកព័ត៌មានទូរទស្សន៍វៀតណាម ប្រចាំទីក្រុងញូវយ៉កសហរដ្ឋអាមេរិកបាន ឱ្យដឹងថាបច្ចុប្បន្ននៅអាមេរិកមានទស្សនៈ ជាច្រើនឯកភាពគ្នាដាក់ទណ្ឌកម្មបន្ថែម ទៅលើកូរ៉េខាងជើងឱ្យបានតឹងតែងបំផុត។ ប៉ុន្ដែក៏មានទស្សនៈមួយចំនួនបញ្ជាក់ថា បើទីក្រុងព្យុងយ៉ាងមិនគោរពអ.ស.ប តើនឹងធ្វើអ្វីទៀត ?
នៅពេលនេះកូរ៉េខាងជើងមិនត្រឹម តែមិនគោរពការដាក់ទណ្ឌកម្មនោះឡើយ ថែមទាំងមានសកម្មភាពឌឺដងទៅលើ ការដាក់ទណ្ឌកម្មនោះទៀតដោយបាញ់ មីស៊ីលចូលទៅក្នុងសមុទ្រ ។
មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនបានចេញបញ្ជាឱ្យកម្លាំងទាហាន ត្រៀមលក្ខណៈធ្វើសង្គ្រាមបរមាណូបង្ក ឱ្យពិភពលោកទាំងមូលព្រួយបារម្ភយ៉ាងខ្លាំង។ លោកគីម ជុងអ៊ុនបានចេញបញ្ជា ឱ្យបញ្ជូនគ្រាប់បែកបរមាណូទាំងអស់ដាក់ ឡើងជើងទម្រត្រៀមវាយប្រហារគ្រប់ ពេលវេលា ។
ការប្រកាសរបស់គីម ជុងអ៊ុន នេះគឺ លោកលើកឡើងក្រោយពេលដែលលោកបានទៅចូលរួមក្នុងពិធីបាញ់សាកល្បង មីស៊ីលជាច្រើនគ្រាប់កាលពីថ្ងៃទី៣ ខែ មីនាកន្លងទៅ។ រាល់កាំជ្រួចមីស៊ីលកូរ៉េ ខាងជើងបានតម្រង់សំដៅទៅទីតាំងសំខាន់ៗ របស់កូរ៉េខាងត្បូង ក្នុងនោះមានទីតាំង យោធារបស់កូរ៉េខាងត្បូង ។
NKD_Ear10Wx8H_outline
សារព័ត៌មាន KCNA របស់កូរ៉េខាង ជើងបានផ្សាយថា ទីក្រុងព្យុងយ៉ាងបាន ពង្រឹងកម្លាំងសម្រាប់ទប់ទល់រាល់សកម្មភាពគំរាមកំហែងរបស់សត្រូវ ។
ការបញ្ជារបស់លោក គីម ជុងអ៊ុន ធ្វើឡើងក្រោយរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហ ប្រជាជាតិបានអនុម័តច្បាប់ដាក់ទណ្ឌកម្ម បន្ថែមទៅលើប្រទេសនេះក្រោយការបាញ់ មីស៊ីលឆ្លងទ្វីប និងសាកល្បងគ្រាប់បែក បរមាណូ ។
ការដាក់ទណ្ឌកម្មរបស់សហគមន៍ អន្ដរជាតិមិនបានធ្វើឱ្យកូរ៉េខាងជើងភ័យខ្លាចនោះឡើយ ផ្ទុយទៅវិញប្រទេសនេះ បានបង្កើនសកម្មភាពប្រឆាំងឌឺដងទៅ នឹងការដាក់ទណ្ឌកម្មទៀតផង ៕ ម៉ែវ សាធី

