ទាហានមីយ៉ាន់ម៉ា បដិសេធដំណើរទស្សនកិច្ចរបស់ឧបការីអង្គការសហប្រជាជាតិ មកកាន់ប្រទេសនេះ

ចែករំលែក៖

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានបដិសេធដំណើរទស្សនកិច្ច របស់ឧបការីអង្គការសហប្រជាជាតិ លោកស្រី Christine Schraner Burgener មកកាន់ប្រទេសនេះ ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់វិបត្តិ ។
សារព័ត៌មាន AFP បានផ្សាយថា លោកស្រី Christine Schraner Burgener ចង់មកកាន់ប្រទេសមីយ៉ាន់ម៉ាផ្ទាល់ដើម្បីជួបពិភាក្សាជាមួយ ថ្នាក់ដឹកនាំយោធា ក៏ដូចជា ក្រុមប្រឆាំង ដើម្បីស្វែងរកដំណោះស្រយបញ្ចប់វិបត្តិ។ ប៉ុន្តែយោធាមិនអនុញ្ញាតឲ្យមកកាន់ប្រទេសមីយ៉ាន់ម៉ានៅពេលនេះឡើយ ដោយបារម្ភពីសុវត្ថិភាព។
អ្នកនាំពាក្យកម្លាំងទាហានមីយ៉ាន់ម៉ា លោក Zaw Min Tun បានបញ្ជាក់ថា«យើងមិនអនុញ្ញាតឲ្យមានដំណើរទស្សនកិច្ចនៅពេលនេះឡើយហើយក៏មិនមាន គម្រោងសម្រាប់ដំណើរទស្សនកិច្ចនៅពេលខាងមុខដែរ»។ តាមសារព័ត៌មាន AFP បានផ្សាយថា លោសក្រី Burgener មានបំណងបំពេញទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ាដើម្បីជួយរកដំណោះស្រាយបញ្ចប់វិវាទនៅក្នុងប្រទេសនេះ។
បច្ចុប្បន្ន លោកស្រី Burgener កំពុងបំពេញទស្សនកិច្ចមកកាន់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ី ដើម្បីស្វែងរកច្រកចេញសម្រាប់វិបត្តនៅក្នុងប្រទេសមីយ៉ានម៉ា ។ លោកស្រី បានបំពេញទស្សនកិច្ចនៅក្នុងប្រទេសថៃ ហើយ លោកស្រីនឹងបន្តទៅកាន់ ប្រទេសចិនដែលជាប្រទេសដើរតួនាទីយ៉ាងសំខាន់អាចជួយបញ្ចប់វិបត្តិនៅក្នុងប្រទេសនេះ។
គិតដល់ថ្ងៃទី ៩ខែមេសា មានពលរដ្ឋមីយ៉ាន់ម៉ា ដែលចូលរួមធ្វើបាតុកម្មដលទៅជាង ៦០០នាក់បាន ស្លាប់ដោយអំពើហិង្សា ការបង្ក្រាបពីកម្លំាងយោធា និងជាង ៣ពាន់នាក់ត្រូវយោធាចាប់ខ្លួន ចាប់តាំងពីថ្ងៃទី១ខែកុម្ភៈមក។
ជាមួយគ្នានេះដែរ សមាគមន៍អាស៊ាន នឹងបើកកិច្ចប្រជុំ នៅថ្ងៃទី ២០ ខែមេសា ដើម្បីស្វែងរកដំណោះស្រាយ បញ្ចប់វិវាទនៅក្នុងប្រទេសមីយ៉ាន់ម៉ា ៕

...

រូបភាព៖ AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print