បញ្ជូនខ្លួន​លោកស្នងការរងនគរបាលខេត្តកំពតម្នាក់ ដែលជាមេក្លោងជួញដូរគ្រឿងញៀន​ និងបក្ខពួក២នាក់ទៅតុលាការ

ចែករំលែក៖

ភ្នំពេញ​៖ លោកស្នងការរងនគរបាលខេត្តកំពតម្នាក់​ ដែលជាមេក្លោងជួញដូរគ្រឿងញៀន និងបក្ខពួកចំនួន២នាក់ទៀត ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន​ បញ្ជូនខ្លួន​ពួកគេទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បីធ្វើការសួរនាំ និងចាត់ការតាមច្បាប់​ ក្រោយ​បង្រ្កាប​បានគ្រឿងញៀនជិត២គីឡូ​ក្រាម​។ នេះបើ​តាមការបញ្ជាក់ពី​លោក គុជ គឹមឡុង អ្នកនាំពាក្យ នៃតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពញ បានបញ្ជាក់នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពញរូបនេះ​ បានបញ្ជាក់បន្ថែមទៀតថា ជនសង្ស័យ​ទាំង៣នាក់នេះ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនមកតុលាការកាលពីល្ងាចថ្ងៃទី១០​ ខែមេសា​ម្សិលមិញ និងបញ្ជូនមកព្រឹកថ្ងៃទី១១​ មេសា​នេះម្តងទៀត។ បច្ចុប្បន្ន​កំពុងស្ថិតនៅក្នុងការសួរនាំរបស់លោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សេង គឹមឡាក់​ ដើម្បីអនុវត្តនីតិវិធីបន្ត។

គួររម្លឹកថា​ កម្លាំងនគរបាលជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ​ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយករណី នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ត្រង់​ចំណុចចំណតរថយន្តផ្សារខាលែនឌែលម៉ល (បឹងកក់) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ជាលិទ្ធផលឃាត់ខ្លួនមនុស្ស៣នាក់ និងថ្នាំញៀនជិត២គីឡូក្រាម ក្នុងនោះមេក្លោងជាស្នងការរងនគរបាលខេត្តកំពត គឺឧត្តមសេនីយ៍ត្រី អ៉ឹម ឈួន។

ចំណែក​ជនសង្ស័យ​ទាំង៣នាក់ ដែលពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀននេះ៖​ ទី១៖ ឈ្មោះ អ៉ឹម ឈួន អាយុ៥១ឆ្នាំ (រូបអាវក្រហម) ជាស្នងការរងនគរបាលខេត្តកំពត ទទួលផែនអគ្គិភ័យ និងអាវុធជាតិផ្ទុះ​ ;ទី២៖ ឈ្មោះ កែវ ទិត្យមេសា អាយុ២១ឆ្នាំ​ ;និងទី៣៖ ឈ្មោះ ហុង គា អាយុ៦១ឆ្នាំ។

ក្រោយ​ប្រតិបត្តិការ​រួច​កម្លាំងនគរបាលជំនាញ បានដកហូតថ្នាំញៀន ប្រភេទម៉េតំហ្វេតាមីន (ICE)ទម្ងន់១,៧៣៨.៣៣ក្រាម៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print