ភ្នំពេញ, លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានថ្លែងថា, អំពើរបស់អ្នកនឹងបំផ្លាញអ្នក គ្រួសារអ្នក និងប្រជាពលរដ្ឋដទៃទៀត!
លោកបន្តថា, សូមផ្តាំទៅអ្នកទាំង៩រូបដែលជាអ្នកមានផ្ទុកជំងឺកូវីដ-១៩នេះ ចូលបង្ហាញខ្លួនដើម្បីទទួលយកការព្យាបាលជាបន្ទាន់ និងទាន់ពេលវេលា បើពុំនោះទេ អ្នកអាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១០ឆ្នាំ!
លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌បានថ្លែងបែបនេះ ខណ:កន្លងមក រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងសូមអំពាវនាវដល់សាច់ញាតិ ឬអ្នក ដែលស្គាល់អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៥៦រូប ដែលជាករណីឆ្លងក្នុងសហគមន៍ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ដែលរហូតមកដល់ពេលនេះ ប្រជាពលរដ្ឋវិជ្ជមានបានសហការទំនាក់ទំនងសមត្ថកិច្ចបានចំនួន ៖ ៤៧នាក់ នៅសល់អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០៩នាក់ ដូចមានរាយនាមខាងក្រោម
១- ឈ្មោះ ប្រុក ផូ ភេទប្រុស អាយុ ៦៥ឆ្នាំ ជាអាជីវករផ្សារអូរឬស្សី តូបលេខ ៤៨ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ ១៤៤A ផ្លូវលេខ ១៣២A2 សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក
២- ឈ្មោះ ប៉ិច សាវី ភេទស្រី អាយុ ៣៩ឆ្នាំ ទីលំនៅបច្ចុប្បន្ន សង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ
៣- ឈ្មោះ អ៊ិន គឹមស៊ាង ភេទប្រុស អាយុ ៣២ឆ្នាំ ជាកម្មកររោងចក្រឌីន ហាន់ ទីលំនៅបច្ចុប្បន្នសង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ
៤- ឈ្មោះ សៅ បឺត ភេទស្រី អាយុ ៤០ឆ្នាំ ជាកម្មកររោងចក្រ ឌីន ហាន់ ទីលំនៅបច្ចុប្បន្នបន្ទប់ជួលលេខ៥៥ ផ្លូវដួងងៀប ខណ្ឌពោធិ៍សែនជ័យ
៥- ឈ្មោះ ង៉ុយ ស៊ីនឿន ភេទស្រី អាយុ ៣២ឆ្នាំ ជាកម្មកររោងចក្រ ឌីន ហាន់ ទីលំនៅបច្ចុប្បន្នសង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ
៦- ឈ្មោះ ខេម រ៉ា ភេទស្រី អាយុ ៣៣ឆ្នាំ ជាកម្មកររោងចក្រ ឌីន ហាន់ ទីលំនៅបច្ចុប្បន្នសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
៧- ឈ្មោះ ថុន ស្រីលក្ខ ភេទស្រី អាយុ ២៥ឆ្នាំ ជាកម្មកររោងចក្រ ឌីន ហាន់ ទីលំនៅបច្ចុប្បន្នភូមិដំណាក់ធំទី៣សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
៨- ឈ្មោះ សយ អូនទូច ភេទស្រី អាយុ ៣១ឆ្នាំ ជាអាជីវករផ្សារអូរឬស្សី ទីលំនៅបច្ចុប្បន្នផ្លូវលេខ១០ សង្កាត់ មនោរម្យ ខណ្ឌមករា
៩- ឈ្មោះ ការ ហែមច័ន្ទរ៉ា ភេទស្រី អាយុ ៣៣ឆ្នាំ ជាកម្មកររោងចក្រឌីន ហាន់ ទីលំនៅបច្ចុប្បន្នសង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់សាមីខ្លួន សាច់ញាតិ ឬអ្នកដែលស្គាល់អ្នកជំងឺខាងលើ សូមប្រញ៉ាប់បង្ហាញខ្លួនក្នុងរយៈពេល ៣ (បី) ថ្ងៃជាកំហិត គិតចាប់ពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ តទៅ ដើម្បីមកទទួលយកការព្យាបាល ដោយសូមទំនាក់ទំនងមកកាន់លេខ ១២៩៩ ឬ ១១៥។
ក្នុងករណីសាមីជនមិនបានមកបង្ហាញខ្លួនតាមការកំណត់ខាងលើ រដ្ឋបាលរាជធានីភ្នំពេញនឹង ចាត់វិធានការតាមផ្លូវច្បាប់ដោយកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការ ព្រោះសកម្មភាពនេះ គឺជាអំពើ គេចវះពីការតម្រូវឱ្យទទួលការព្យាបាល ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន) រៀល ហើយ ផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ កាលបើអំពើខាងលើនេះបានបណ្តាលឱ្យមាន ការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ អនុលោមតាមមាត្រា៨ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរីករាល ដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
ផ្ទុយទៅវិញបើអ្នកជំងឺកូវីដ-១៩ ទាំង ០៩រូបខាងលើ បានមកបង្ហាញខ្លួនតាមការកំណត់ខាងលើ ទាន់ពេលវេលា រដ្ឋបាលរាជធានីភ្នំពេញនឹងផ្តល់ការលើកលែងឱ្យរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌ អនុលោមតាមមាត្រា១៣ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺ ឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕
ដោយ, សុខ ខេមរា