ខេត្តបាត់ដំបង ៖ លោក ងួន រតនៈអភិបាល នៃគណ:ភិបាលខេត្តបាត់ដំបង បានសម្រេចបិទផ្នែកខាងក្នុងផ្សារ (តួផ្សារ) នៃផ្សារចំនួន៨ ក្នុងក្រុងបាត់ដំបងជាបណ្ដោះអាសន្ន រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី បន្ទាប់ពីមានសំណើរពីលោកអភិបាលក្រុង។
សូមបញ្ជាក់ថា, ផ្សារចំនួន៨ នៅក្រុងបាត់ដំបង ដែលត្រូវបានបិទបណ្ដោះអាសន្ននោះរួមមាន៖
-ទី១៖ ផ្សារធំបាត់ដំបង (ផ្សារណាត់)
– ទី២៖ ផ្សារបឹងឈូក
– ទី៣៖ ផ្សារ១៣មករា
-ទី៤៖ ផ្សារអប្សារផ្សារលើ
– ទី៥៖ ផ្សេងរោងល្ខោន
-ទី៦៖ ផ្សារវត្តលៀប
-ទី៧៖ ផ្សារពោធិ៍វង្ស
-ទី៨៖ ផ្សារទំនើបភូពុយ។
នៅក្នុងលិខិតរដ្ឋបាលខេត្តបញ្ជាក់ថា , ទីតាំងផ្សារទាំង៨នេះ ត្រូវបានអនុញ្ញាតឲ្យលក់នៅផ្នែកខ្លះ នៃបរិវេណខាងក្រៅផ្សារដូចជា បន្លែ ត្រី សាច់ គ្រឿងឧបភោគបរិភោគ ដែលជាតម្រូវការចាំបាច់រស់នៅប្រចាំថ្ងៃ ដោយអនុវត្តនូវវិធានការសុខាភិបាល ក្នុងការរក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស់ និងលាងដៃ។
សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា, មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ២៧៧នាក់ និងមានអ្នកជាសះស្បេីយចំនួន ៦០នាក់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១។ ក្នុងនោះអ្នកមានវិជ្ជមានកូវីដ-១៩ រួមមាននៅ :
ភ្នំពេញ (២០៤) ស្វាយរៀង (៤៣) កណ្ដាល (២៣) ពោធិ៍សាត់ (៣) ព្រៃវែង (២) ព្រះសីហនុ (១) តាកែវ (១)៕
ដោយ, សិលា