ក្រោយពីអាជ្ញាធរព្រមាន៖ អ្នកជំងឺកូវីដ-១៩ ចំនួន៤នាក់បង្ហាញខ្លួនហើយក្នុងចំណោម៩នាក់ដែលអាជ្ញាធរព្រមានបញ្ជូនទៅតុលាការ

ចែករំលែក៖

ភ្នំពេញ ៖ ក្រោយពីអាជ្ញាធររាជធានី ភ្នំពេញ បានប្រកាសនៅថ្ងៃទី១២ មេសា នេះ ទុកពេល៣ថ្ងៃឱ្យអ្នកជំងឺកូវីដ-១៩ ចំនួន៩នាក់មកបង្ហាញខ្លួនជាបន្ទាន់ បើ មិនដូច្នេះទេនឹងកសាងសំណុំរឿងបញ្ជួន ទៅស្ថាប័នអយ្យការរួចមក អ្នកជំងឺកូវីដ-១៩ ចំនួន៤នាក់ ក្នុងចំណោម៩នាក់ បានទាក់ទងមកអាជ្ញាធរវិញហើយដើម្បី ទៅយកពួកគាត់មកទទួលការព្យាបាលនៅមន្ទីរពេទ្យ ។

អ្នកជំងឺកូវីដ-១៩ទាំង៤នាក់នោះមាន៖

១- ឈ្មោះ ប្រុក ផូ ភេទប្រុស អាយុ៦៥ឆ្នាំ អាជីវករ ផ្សារអូរឫស្សី តូបលេខ៤៨ ទីលំនៅផ្ទះលេខ១៤៤A ផ្លូវលេខ ១៣២A2 សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

២- ឈ្មោះ អុិន គឹមស្រ៊ាង ភេទប្រុស អាយុ៣២ឆ្នាំ ជាកម្មកររោងចក្រឌីន ហាន់ ទីលំនៅបច្ចុប្បន្នសង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ។

៣- ឈ្មោះ ថន ស្រីលក្ខ ភេទស្រី អាយុ ២៥ឆ្នាំ កម្មកររោងចក្រ ឌីន ហាន់ ទីលំនៅបច្ចុប្បន្ន សង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ។

៤- ឈ្មោះ សយ អូន ទូច ភេទស្រី អាយុ ៣១ឆ្នាំ ជាអាជីវករផ្សារអូរឫស្សី ទីលំនៅ បច្ចុប្បន្ន ផ្លូវលេខ១០ សង្កាត់មនោរម្យ ។

ចំណែកឯអ្នកជំងឺកូវីដ-១៩ នៅសល់ ចំនួន៥នាក់ទៀតដែលមិនទាន់ទាក់ទង មកអាជ្ញាធររួមមាន ៖

ទី១- ឈ្មោះ ប៉ិច សាវី ភេទស្រី អាយុ៣៩ ឆ្នាំ ទីលំនៅបច្ចុប្បន្ន សង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ។

ទី ២- ឈ្មោះ សៅ ហ៊ាត ភេទស្រី អាយុ ៤០ឆ្នាំ ជាកម្មកររោងចក្រ ឌីន ហាន់ ទីលំនៅបច្ចុប្បន្ន បន្ទប់ជួលលេខ៥៥ ផ្លូវ ដួង ងៀប ខណ្ឌពោធិ៍សែនជ័យ។ 

ទី៣- ឈ្មោះ ង៉ូយ ស៉ីនឿន ភេទស្រី អាយុ ៣២ឆ្នាំ ជាកម្មកររោងចក្រ ឌីន ហាន់ ទីលំនៅ បច្ចុប្បន្ន សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ។

ទី៤- ឈ្មោះ ខេមរ៉ា ភេទស្រី អាយុ៣៣ ឆ្នាំ ជាកម្មករ រោងចក្រឌីន ហាន់ ទីលំនៅ បច្ចុប្បន្ន សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ 

ទី៥- ឈ្មោះ ការ ហែម ច័ន្ទរ៉ា ភេទស្រី អាយុ៣៣ឆ្នាំ ជាកម្មកររោងចក្រ ឌីន ហាន់ ទីលំនៅបច្ចុប្បន្នសង្កាត់ស្ទឹងមាន ជ័យ ខណ្ឌមានជ័យ ។

យោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលសាលារាជធានីភ្នំពេញ បាន បញ្ជាក់ថា កន្លងមក សាលារាជធានី ភ្នំពេញ បានអំពាវនាវដល់សាច់ញាតិ ឬ អ្នកដែលបានស្គាល់អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៥៦ រូប ដែលជាករណីឆ្លងក្នុង សហគមន៍ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០២១ ដែលរហូតមកដល់ពេលនេះ ប្រជាពលរដ្ឋវិជ្ជមានបានសហការ ទំនាក់ទំនងសមត្ថកិច្ចបានចំនួន៤៧នាក់ នៅសល់អ្នកវិជ្ជមានកូវីដ-១៩ ចំនូន០៩ នាក់ មិនបានរកឃើញនៅឡើយទេ ។ សាមីខ្លួន សាច់ញាតិ ឬ អ្នកដែលបាន ស្គាល់អ្នកជំងឺទាំង៩នាក់នេះ សូមប្រញាប់ បង្ហាញខ្លួនក្នុងរយៈពេល ៣ថ្ងៃជាកំហិត គិតចាប់ពីថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២១ នេះតទៅ ដើម្បីមកទទួលការព្យាបាល ដោយទាក់ទងលេខ ១២៩៩ ឬ ១១៥ ។

រដ្ឋបាល សាលារាជធានីភ្នំពេញ បាន បញ្ជាក់ថា « ក្នុងករណី សាមីជនមិនបាន មកបង្ហាញខ្លួនតាមការកំណត់ខាងលើ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិធានការ តាមផ្លូវច្បាប់ ដោយកសាងសំណុំរឿងបញ្ជូនទៅស្ថាប័ន អយ្យការ ព្រោះ សកម្មភាពនេះ គឺជាអំពើគេចវេះពីការ តម្រូវការឱ្យទទួលការព្យាបាល » ដែល ត្រូវ ផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ ពី ៥ លាន ទៅ ២០លាន រៀល  ហើយត្រូវផ្តន្ទាទោស ដាក់គុកពី៥ ឆ្នាំ ទៅ ១០ ឆ្នាំ កាលបើអំពើ ខាងលើ នេះ បានបណ្តាលឱ្យមានការ ចម្លងជំងឺ កូវីដ-១៩ ដល់អ្នកដទៃ អនុលោមតាមមាត្រា ៨ នៃ ច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរីករាលដាល នៃ ជំងឺ កូវីដ-១៩ និង ជំងឺ កាច សាហាវ និង ប្រកបដោយ គ្រោះថ្នាក់ ធ្ងន់ធ្ងរ ផ្សេង ទៀត ។ តែបើ អ្នក ទាំង ៩ នាក់ បង្ហាញខ្លួន តាម ការ កំណត់ ខាងលើ រដ្ឋបាល រាជធានី ភ្នំពេញ នឹង ផ្តល់ ការលើកលែងឱ្យ រួច ផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌតាមមាត្រា១៣នៃច្បាប់កូវីដ ៕

  

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print