ភ្នំពេញ៖ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហីុ បានប្រាប់អោយដឹងថាៈ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ បាននឹងកំពុងដឹកនាំលោក អនុប្រធាន សមាជិក នៃគណៈកម្មការជាតិ ចុះត្រួតពិនិត្យជាក់ស្តែងលើការងារដែលបានដាក់ចេញកន្លងទៅ នៅតាមបណ្តាខេត្តភូមិភាគឦសាន។
ក្នុងករណីថ្នាក់ខេត្តមានសំណូមពរអពីការលំបាក ឬប្រឈមបញ្ហាណាមួយ នាយឧត្តមសេនីយ៍ ប្រធានគណៈកម្មការជាតិ នឹងដោះស្រាយភ្លាមៗនៅកន្លែង ដើម្បីឱ្យការងារសម្រេចតាមទិសដៅដែលបានដាក់ចេញ៕





...
ដោយ៖ សុខ ខេមរា










