រដ្ឋបាលក្រុងបាវិតអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បានទាក់ទងជាមួយប្ដីប្រពន្ធ២នាក់មានវិជ្ជមានកូវីដ-១៩ជាអ្នកលក់គ្រឿងសមុទ្រផ្សាតាបិបក្រុងបាវិតសូមប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩​​

ចែករំលែក៖

ខេត្តស្វាយរៀង៖ រដ្ឋបាលក្រុងបាវិតនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ
សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បានទាក់ទងជាមួយបុរសឈ្មោះ អៀម
គឹមហុង អាយុ៣៣ឆ្នាំ និងប្រពន្ធឈ្មោះ គឹម វ៉ាន់ អាយុ ២៨ឆ្នាំ ដែលវិជ្ជមានកូវីដ-១៩ជាអ្នកលក់ដូរគ្រឿងសមុទ្រ ពេលព្រឹកលក់នៅផ្សារតាពៅ ភូមិតាពៅ សង្កាត់បាវិត និងពេលរសៀលលក់នៅផ្សារតាបឹប ភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩​​ (#COVID-19) ដែលមានទីតាំងនៅ
អតីតយានដ្ឋាន Mr.So ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ​ឬទំនាក់ទំនងមកក្រុមការងារ📞044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការបន្ត ។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print