តាមរយៈសារសំឡេង សម្តេចតេជោ ហ៊ុន សែនមានប្រសាសន៍ថា,  «យើងកំពុងស្ថិតមាត់ជ្រោះនៃមរណៈហើយ បើមិនប្រឹងរួមគ្នានឹងឈានទៅរកមរណៈ»

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ បានថ្លែងទទូចទៅកាន់ប្រជាពលរដ្ឋឱ្យគ្នាបិទបញ្ចប់ព្រឹត្តិការណ៍២០ កុម្ភៈ មួយនេះយ៉ាងដូច្នេះ «សូមអង្វរកបងប្អូនប្រជាពលរដ្ឋរបស់យើងខិតខំឡើងរួមគ្នា ដើម្បីបញ្ចប់នូវព្រឹត្តិការណ៍ដ៏គ្រោះថ្នាក់។ យើងកំពុងស្ថិតនៅមាត់ជ្រោះ នៃមរណៈហើយ ប្រសិនបើយើងមិនប្រឹងរួមគ្នា យើងនឹងឈានទៅរកមរណៈពិតប្រាកដ។ ដូច្នេះវិធីតែមួយគត់ គឺរួមដៃគ្នាទាំងរដ្ឋ និងប្រជាជន»

ក្នុងនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអង្វរប្រជាពលរដ្ឋខ្មែរឱ្យរួមគ្នា ដើម្បីយកឈ្នះលើព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលជាព្រឹត្តិការណ៍ដ៏គ្រោះថ្នាក់សម្រាប់កម្ពុជា។

តាមរយៈក្នុងសារសំឡេងពិសេសស្តីពីវិធានបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កំពុងស្ថិតលើមាត់ជ្រោះនៃមរណៈហើយ បើមិនរួមគ្នាជម្នះទេនោះ នឹងឈានទៅរកមរណៈមិនខាន។

សម្តេចបានថ្លែងបន្តថា, ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលមានរយៈជិត២ខែទៅហើយនោះ មិនទាន់មានសញ្ញាណថមថយនៅឡើយនោះទេ ហើយការរីករាលកាន់ធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ។ របាយការណ៍របស់ក្រសួងសុខាភិបាលបានបង្ហាញថា ក្នុងព្រឹត្តិការណ៍នេះ មានមនុស្សសរុប ៤,៣៣៧នាក់ហើយ បានឆ្លងកូវីដ១៩ ហើយមនុស្សរហូតដល់ទៅ ៣៦នាក់ បានស្លាប់បាត់ជីវិត គិតត្រឹមថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។

នៅយប់ថ្ងៃទី១៤ ខែមេសា ដដែលនេះ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការថ្មីមួយទៀត ដោយបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យថ្ងៃទី១៥ ខែមេសានេះទៅ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

វិធានការបានហាមឃាត់ប្រជាពលរដ្ឋមិនឱ្យចេញពីផ្ទះ និងបិទអាជីវកម្មនានាផងដែរ។ ទោះបីយ៉ាងណា វិធានការបានអនុញ្ញាតសម្រាប់ការធ្វើដំណើរចាំបាច់ដូចជាការទៅមន្ទីរពេទ្យ និងការទិញម្ហូបអាហារជាដើម។ ដោយឡែកអាជីវកម្មចាំបាច់មួយចំនួន ក៏ត្រូវបានរក្សាទុកផងដែរ ជាពិសេសអាជីវកម្មពាក់ព័ន្ធការលក់ដូរ ឬផ្គត់ផ្គង់ស្បៀងអាហារ។
សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃទី១៤ ខែមេសាឆ្នាំ ២០២១ ម្សិលមិញ ក្រសួងសុខាភិបាលបានប្រកាសបញ្ជាក់ជូនព័ត៌មានឱ្យដឹងថា,រកឃើញអ្នកមានវិជ្ជមានគួរថ្មីចំនួន ១៧៨នាក់ នឹងជាសះស្បើយចំនួន ៣៨នាក់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print