ភ្នំពេញ, នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១
រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសរកអ្នកជំងឺកូវីដ១៩ ចំនួន ១០នាក់ទៀត ដែលកំពុងបាត់ខ្លួន។
កន្លងមក រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងសូមអំពាវនាវដល់សាច់ញាតិ ឬអ្នកដែល ស្គាល់អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១២រូប ដែលជាករណីឆ្លងក្នុងសហគមន៍ នៅថ្ងៃទី១១ និង១២ ខែមេសា ឆ្នាំ២០២១ ដែលរហូតមកដល់ពេលនេះ ប្រជាពលរដ្ឋវិជ្ជមានបានសហការទំនាក់ទំនងសមត្ថកិច្ចបានចំនួន ០២រូប នៅសល់អ្នក វិជ្ជមានកូវីដ-១៩ ចំនួន ១០នាក់ ដូចមានរាយនាមខាងក្រោម៖
១. ឈ្មោះ៖ សាង សុភាព ភេទប្រុស អាយុ ២៧ឆ្នាំ ជាអាជីវករផ្សារអូរស្សី លក់គ្រឿងកាឡៃ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ ១៩ ផ្លូវលេខ ១៦៦ សង្កាត់អូរឬស្សី៣ ខណ្ឌមករា
២. ឈ្មោះ៖ យូ សារី ភេទស្រី អាយុ ២៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
៣. ឈ្មោះ វ៉ន ចិត្រ ភេទប្រុស អាយុ ២៨ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
៤. ឈ្មោះ៖ ខែ ស្រីខន ភេទស្រី អាយុ ៣១ឆ្នាំ ទីលំនៅបច្ចុប្បន្នសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
៥. ឈ្មោះ ថិន សារិត ភេទប្រុស អាយុ ៣៣ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ
៦. ឈ្មោះ៖ តុប មឿន ភេទប្រុស អាយុ ៤៨ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
៧. ឈ្មោះ ញ៉ែត សុជា ភេទប្រុស អាយុ ២៨ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះជួល ភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
៨. ឈ្មោះ ជុន ចាន់ដារា ភេទប្រុស អាយុ ១៦ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
៩. ណ្ឌា៖ ជន សុខាវត្តី ភេទស្រី អាយុ ១៧ឆ្នាំ ទីលំនៅបច្ចុប្បន្នសង្កាត់បឹងព្រលិត ខណ្ឌ៧មករា
១០.ឈ្មោះ៖ រឿន វីរះ ភេទប្រុស អាយុ ៣៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់សាមីខ្លួន សាច់ញាតិ ឬអ្នកដែលស្គាល់អ្នកជំងឺខាងលើ សូមប្រញ៉ាប់ បង្ហាញខ្លួនក្នុងរយៈពេល ៣ (បី) ថ្ងៃជាកំហិត គិតចាប់ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ តទៅ ដើម្បីមកទទួលយកការ ព្យាបាល ដោយសូមទំនាក់ទំនងមកកាន់លេខ ១២៩៩ ឬ ១១៥។
ក្នុងករណីសាមីជនមិនបានមកបង្ហាញខ្លួនតាមការកំណត់ខាងលើ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិធានការ តាមផ្លូវច្បាប់ដោយកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការ ព្រោះសកម្មភាពនេះ គឺជាអំពើគេចវេះពីការតម្រូវឱ្យទទួល ការព្យាបាល ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំ លាន) រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន ) រៀល ហើយផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ កាលបើអំពើខាងលើនេះបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ អនុលោមតាមមាត្រា៨ នៃច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេង ទៀត៕
ដោយ, សុខ ខេមរា