សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ស្រវឹងស្រាគប់កញ្ចក់រថយន្តគេតាមផ្លូវ

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ស្រវឹងស្រាគប់កញ្ចក់រថយន្តគេតាមផ្លូវ កាលពីវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី១៤ខែមេសាឆ្នាំ ២០២១នៅត្រង់ចំណុចភូមិលៀប ឃុំកណ្តៀងរាយ  ស្រុក ស្វាយទាប ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចបានឱ្យដឹងថា
ជនសង្ស័យមានឈ្មោះ រាជ រិទ្ធី  អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ចំណែកម្ចាស់រថយន្តរងគ្រោះមានឈ្មោះភោគ បូរ៉ាក ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលាងរថយន្ត រស់នៅភូមិលៀប ឃុំ កណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ប្រភពបន្តថា នៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកកូរ៉ូឡា ពណ៌ស ស៊េរីឆ្នាំ២០០៣ ពាក់ស្លាកលេខ ស្វាយរៀង២A-២០៣៨ បើកបរដោយ
បុរសម្នាក់ក្នុងទិសដៅពីកើតទៅលិច
ខណៈនោះស្រាប់តែមានជនសង្ស័យបានលេចមុខចេញមកនិងបានយកគល់អុសចំនួន២កំណាត់មកគប់លើរថយន្តខាងលើបណ្តាលឱ្យបែកកញ្ចក់ខាងក្រោយផ្នែកខាងស្តាំខ្ទេចអស់មួយចំហៀង បង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចក៏បានមកដល់និងបានឃាត់ខ្លួនជនសង្ស័យភ្លាមៗយកមកសាកសួរនៅប៉ុស្ឋរដ្ឋបាលដើម្បីចាត់ការតាមផ្លូវច្បាប់៕

...

ដោយ៖  យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print