ក្រុមហ៊ុន​ OPPO មានទីតាំងស្ថិតនៅ ផ្ទះលេខ ៣៣៥ ផ្លូវមុនីវង្ស សង្កាត់អូរឫស្សី ៤ ខណ្ឌ៧មករា​ មានអ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិក នៅទីតាំងនោះ

ចែករំលែក៖

ភ្នំពេញ, អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានចេញ សេចក្តីជូនដំណឹង (កម្រិតហានិភ័យ 🔴​ 🔴​ ) នាងរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ បញ្ជាក់ថា, ក្រុមហ៊ុន​ OPPO មានទីតាំងស្ថិតនៅ ផ្ទះលេខ ៣៣៥ ផ្លូវមុនីវង្ស សង្កាត់អូរឫស្សី ៤ ខណ្ឌ៧មករា​ មានអ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិក នៅទីតាំងនោះ។


អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលមានធ្លាប់មក ឬមានទំនាក់ទំនងជាមួយបុគ្គលិក នៅ

ក្រុមហ៊ុន​ OPPO មានទីតាំងស្ថិតនៅ ផ្ទះលេខ ៣៣៥ ផ្លូវមុនីវង្ស សង្កាត់អូរឫស្សី ៤ ខណ្ឌ៧មករា​ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២១ ។ មូលហេតុ៖ អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិក នៅទីតាំងខាងលើនេះ ​បានប៉ះពាល់ផ្ទាល់ ជាមួយអ្នកធ្វើការជាមួយគ្នា ចំនួន ៧នាក់ និងប៉ះប្រយោលចំនួន ៣០នាក់

សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

សូមអរគុណ!

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print