ចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ត្រូវបានរដ្ឋបាលខេត្តកណ្តាល ចេញសេចក្តីសម្រេចស្តីពី ការពិន័យអន្តរការណ៍

ចែករំលែក៖

ខេត្តកណ្តាល ៖ បើតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកណ្តាល ដែលអង្គភាព “នគរដ្រេហ្គន”ទទួលបាននៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ បានឱ្យដឹងថា , រដ្ឋបាលខេត្តកណ្តាល បានចេញសេចក្តីសម្រេចស្តីពី ការពិន័យអន្តរការណ៍ចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ផ្សេងៗទៀត នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល។

ចំពោះសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកណ្តាល គឺមន្ត្រីនគរបាលយុត្តិធម៌មានសមត្ថកិច្ច ត្រូវចេញបង្កាន់ដៃពិន័យអន្តរការណ៍ជូនបុគ្គល ដែលមិនគោរពវិធានរដ្ឋបាល ដើម្បីបង្គាប់ឱ្យបុគ្គលនោះបង់ប្រាក់ពិន័យអន្តរការណ៍ទៅតាមកំហុសដែលខ្លួនបានប្រព្រឹត្តក្នុងរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃបានទទួលបង្កាន់ដៃពិន័យអន្តរការណ៍។

បន្ថែមពីនេះ ក្នុងករណីទទួលប្រាក់ពិន័យអន្តរការណ៍ដោយផ្ទាល់ជាសាច់ប្រាក់ ឬជាមូលប្បទានបត្រ ត្រូវប្រើប្រាស់បង្កាន់ដៃបង់ប្រាក់ដែលបោះពុម្ភ និងបើកផ្តល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ការចេញបង្កាន់ដៃពិន័យអន្តរការណ៍ត្រូវធ្វើឡើងចំនួន ៣ច្បាប់ ដោយមួយច្បាប់សម្រាប់ប្រគល់ជូនបុគ្គលដែលមិនគោរពវិធានការរដ្ឋបាល និង ២ច្បាប់ទៀតសម្រាប់រក្សាទុកជាឯកសារ។
ក្នុងករណី ទទួលប្រាក់ពិន័យអន្តរការណ៍ដោយផ្ទាល់ជាសាច់ប្រាក់ ឬជាមូលប្បទានបត្រ ត្រូវប្រើប្រាស់ បង្កាន់ដៃបង់ប្រាក់ដែលបោះពុម្ភ និងបើកផ្តល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ការចេញបង្កាត់ដៃពិន័យអន្តរការណ៍ត្រូវធ្វើឡើងចំនួន ៣(បី)ច្បាប់ ដោយ ១ (មួយ)ច្បាប់ សម្រាប់ប្រគល់ជូន បុគ្គលដែលមិនគោរពវិធានការរដ្ឋបាល និង២(ពីរ)ច្បាប់ទៀត សម្រាប់រក្សាទុកជាឯកសារ។

ករណី បុគ្គលដែលមិនគោរពវិធានការរដ្ឋបាលមិនបានបង់ប្រាក់ពិន័យអន្តរការណ៍ក្នុងរយៈពេល ៣០(សាមសិប)ថ្ងៃ គិតចាប់ពីថ្ងៃបានទទួលបង្កាន់ដៃពិន័យអន្តរការណ៍នោះបុគ្គលិកគណៈកម្មការខេត្ត ដែលមាននីតិសម្បទាជានគរបាល យុត្តិធម៌ត្រូវកសាងសំណុំរឿងបញ្ជូនទៅសាលាជម្រះក្តី ដែលមានសមត្ថកិច្ច ដើម្បីចាត់ការតាមនីតិវិធីជាធរមាន។

ចំណូលដែលប្រមូលបានពីការពិន័យចំពោះអំពើមិនគោរពវិធានការរដ្ឋបាល ត្រូវកត់ត្រាជាចំណូលរបស់រដ្ឋបាលខេត្ត ដែលត្រូវរៀបចំជាគម្រោងចំណូលពីការពិន័យចំពោះអំពើមិនគោរពវិធានការរដ្ឋបាលដើម្បីដាក់បញ្ចូល
ទៅក្នុងគម្រោងចំណូលថវិកាប្រចាំឆ្នាំ ។ បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសាររផ្ទុយនឹងសេចក្ដីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្តខេត្ត មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្ដាល អភិបាល នៃគណៈអភិបាលក្រុង-ស្រុក ប្រធានមន្ទីរ – អង្គភាពជំនាញពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហតុពេខានេះតទៅ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print