ភ្នំពេញ, អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានចេញ សេចក្តីជូនដំណឹង នៅរសៀលថ្ងៃទី១៥ ខែមេសាថា, ធនាគារ ចិន សាខា អូឡាំពិក ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ២៧៤ សង្កាត់វាលវង់ ខណ្ឌ ៧មករា មានអ្នកជំងឺកូវីដ១៩ បានទៅប្រើប្រាស់សេវា នៅទីតាំងខាងលើនេះ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលមានបានទៅទទួលសេវា និងអ្នកពាក់ព័ន្ធជាមួយបុគ្គលិក នៅធនាគារ ចិន សាខា អូឡាំពិក ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ២៧៤ សង្កាត់វាលវង់ ខណ្ឌ ៧មករា នៅថ្ងៃទី ៨ និង ៩ ខែមេសា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅប្រើប្រាស់សេវា នៅទីតាំងខាងលើនេះ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។
សូមអរគុណ!
...
ដោយ, សិលា