ព្រះសីហនុ ៖ បឹងកាឡូប៊ិចក្លឹបរីសតឆ្នេរអូរឈើទាលក្រុងព្រះសីហនុពិតជាមានការធ្វេសប្រហែសមិន
យកចិត្តទុកដាក់ជាមួយភ្ញៀវយ៉ាងពិតប្រាកដជាក់ស្តែងនៅព្រលប់ថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៥នេះភ្ញៀវបរទេសម្នាក់ជាជនជាតិអាមេរិចកាំងបានស្លាប់ក្នុងបន្ទប់ រហូតធំក្លឹនស្អុយទើបមានការភ្ញាក់ផ្អើល។
មន្ត្រីកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះROGNEY HAROLD ភេទប្រុសអាយុ៦៨ឆ្នាំជនជាតិអាមេរិចកាំង កាន់លិខិតឆ្លងដែនលេខ ៤៤៥៦៥៥៦០៨បានស្លាប់នៅក្នុងបន្ទប់ជួលនៃបឹងកាឡូ ប៊ិចក្លឹបរីសតស្ថិតនៅក្រោយសណ្ឋាគារខ្សាច់មាសក្នុងភូមិ៤សង្កាត់លេខ៤ក្រុងព្រះសីហនុ ដោយមិនដឹងពីមូលហេតុច្បាស់លាស់ និងពេលវេលានៃការស្លាប់នោះទេ ។ដោយគ្រាន់តែដឹងថា នៅព្រលប់ថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៥នេះ បុគ្គលិកបំរើការផ្នែកអនាមយ័ម្នាក់បានធំក្លិននិង
មានការសង្សយ័ក៏គាស់សោទ្វារ ចូលមើលទើបដឹងថា បុរសជនជាតិអាមេរិចកាំងរូបនេះបានដេកស្លាប់ទៅហើយ ។ ទាក់ទិននិងការធ្វើកោសល្យវិច្ចយ័លើសាកសពអ្នកជំនាញពិតជាគ្មានអ្វីប្លែកក្រៅពីគាំងបេះដូងស្លាប់តែប៉ុណ្ណោះទោះបីរាជរដ្ឋាភិបាលយកចិត្តទុកដាក់បញ្ជូនអ្នកទាំងនោះឲ្យទៅរៀនសូត្រដល់ក្រៅប្រទេសក្តី ការធ្វើសន្និដ្ឋានបែបនេះត្រូវបានពលរដ្ឋរិះគន់ ។
សាកសពត្រូវបានដឹកបញ្ជូនទៅទីក្រុងភ្នំពេញដើម្បីប្រគល់ជូនស្ថានទូតភា្លមៗនៅយប់ថ្ងៃដដែលនេះផងដែរ ៕ដោយ ឆ្លាមសមុទ្រ
បុរសជនជាតិអាមេរិចកាំងម្នាក់ដេកស្លាប់ក្នុងបន្ទប់រហូតធំក្លិនស្អុយទើបដឹង
...