ភ្នំពេញ, ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ និងធ្លាប់បានចេញចូលទីតាំងមន្ទីរពិសោធន៍វេជ្ជសាស្ត្រប្រាសាទកែវ ចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។
ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។
រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈនេះ ខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺ កូវីដ-១៩ ថ្មីចំនួន២នាក់ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ទៅលើឈ្មោះ ឡេង សុខេង ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប និងឈ្មោះ ឃាង លក្ខិណា ភេទស្រី អាយុ១០ឆ្នាំ រស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ត្រូវជាស្វាមី និងជាកូនរបស់លោកស្រី ចៀម ផល្លី ដែលករណីនេះ ជាករណីការឆ្លងរាលដាលក្នុងសហគមន៍ ក្នុងខេត្តសៀមរាប។
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបិទ មន្ទីរពិសោធន៍វេជ្ជសាស្ត្រ ប្រាសាទកែវ មានទីតាំង ស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ជាបណ្តោះអាសន្ន រហូតដល់មានការចេញសេចក្តី ជូនដំណឹងជាថ្មី ដោយសារ លោក ឡេង សុខេង បានចេញចូលទីតាំងនេះ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធ ដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ និងធ្លាប់បានចេញចូលទីតាំងមន្ទីរពិសោធន៍ វេជ្ជសាស្ត្រប្រាសាទកែវ ចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុម គ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការ ប្រែប្រួលសុខភាព សូមផ្ដល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤០៧៧ ៧៨៩ ០០៧ ដើម្បី ក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ ។
រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបាន ម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕
ដោយ, សុខ ខេមរា