ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចគ្រឿងអលង្ការ ប្រាក់ និងទូរស័ព្ទដៃក្នុងរថយន្តគេត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍គោកឃ្លាងឃាត់ខ្លួនបានករណីលួចគ្រឿងអលង្ការ ប្រាក់ និងទូរស័ព្ទដៃពីក្នុងរថយន្តគេ កាលពីវេលាម៉ោង១៥ និង០០នាទីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នៅចំណុចក្នុងរថយន្តមុខមណ្ឌលសុខភាពភ្នំពេញថ្មី ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

សមត្ថកិច្ចប៉ុស្តិ៍នគរបាលគោកឃ្លាងបានឱ្យដឹងថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៩និង០៩នាទី ជនសង្ស័យ១នាក់ ឈ្មោះ វ៉ាន់ ប្រុស ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិតាង៉ូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ (គ្មានសារធាតុញៀន)បានធ្វើសកម្មភាពលួចយកគ្រឿងអលង្ការ , ប្រាក់ និងទូរស័ព្ទដៃរបស់ជនរងគ្រោះឈ្មោះ អុិត ចាន់ថូ ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ១ ផ្លូវបេតុង ភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ ខណៈជនរងគ្រោះបានឈប់ចតរថយន្តនៅមុខមណ្ឌលសុខភាពភ្នំពេញថ្មី។ 

សម្ភារបាត់បង់មាន ក្រវិល១គូ  ឯសម្ភារបន្សល់ទុកមាន ទូរស័ព្ទអាយហ្វូនអេច ១គ្រឿង , ខ្សែកអង្កាំទម្ងន់ជាង១តម្លឹង , ចិញ្ចៀន១វង់ ប្រគល់ឲ្យជនរងគ្រោះវិញ , កាំភ្លើងខ្លី១ដើមម៉ាកឡុក១៩ លេខTWS035 ,បង់០១ ,គ្រាប់១៥គ្រាប់ , កាំភ្លើងវែងបាញ់សត្វម៉ាកវ៉ាំងឌឺឡុង ១ដើម  និងស្លាកលេខឡាន១គូ(ខម) របស់ជនសង្ស័យ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

...

ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print