រក្សាទុកដោយសុខច្បាប់នូវសារធាតុញៀន ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួន

ចែករំលែក៖

  ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនបានករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង២២ និង០០នាទី ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នៅតាមផ្លូវបេតុង ភូមិអន្លង់ក្ងាន  សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ 

  នគរបាលប្រាថា ជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ ង្វៀង វឹងញី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មុខរបរគ្មាន   ស្នាក់នៅសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ . ២-ឈ្មោះ សុខ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិវៀតណាម មុខរបរគ្មាន   ស្នាក់នៅសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ (ដកហូតបានម្សៅក្រាមពណ៌សថ្លា១កូនថង់តូច) ។ 

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

...

ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print