លោក ឌី វិជ្ជា : ថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខ្ញុំនិងក្រុមការងារដ៏សកម្មរបស់ខ្ញុំ កំពុងរួមគ្នាធ្វើការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឹ​ កូវីដ១៩

ចែករំលែក៖

ភ្នំពេញ, លោក ឌី វិជ្ជា ប្រធានអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ លោកបានបង្ហោះលើផេកផ្លូវការ ដែលបង្ហាញពីភាពទទួលខុសត្រូវចំពោះកាងារ បម្រើប្រជាពលរដ្ឋ ដោយគ្មានគិតយប់ថ្ងៃ សម្រាក បុណ្យទាន សំខាន់បំពេញកាតព្វកិច្ចតាមដានគ្រប់ទីតាំង ដែលមានអ្នកជំងឺកូវីដ-១៩ ទៅកាន់ទីតាំងនោះ នឹងផ្សព្វផ្សាយជូនសាធារណជនបានដឹង ដើម្បីអោយមានការប្រុងប្រយ័ត្ន ។

លោកបានថ្លែងថា, ថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខ្ញុំនិងក្រុមការងារដ៏សកម្មរបស់ខ្ញុំ កំពុងរួមគ្នាធ្វើការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឹ​ កូវីដ១៩ (#COVID-19)។

លោកបន្តថា, 🙏ខ្ញុំសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពតាមវិធានការបិទខ្ទប់ ទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ​ របស់រាជរដ្ឋាភិបាល។

រួមគ្នាដើម្បីប្រទេសជាតិយើង!

សូមអរគុណ!

...


ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print