ឃាត់​ខ្លួន​ចោរម្នាក់​ ដែលតែងឆក់តាមដងផ្លូវក្រុងកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម​ ៖​ ជនសង្ស័យ​ម្នាក់​បន្ទាប់ពី​បានធ្វេីសកម្ម​ភាពឆក់យកកាបូបរបស់ជនរង​គ្រោះ​ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១​ នៅចំណុចភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាមរួចមក​ កម្លាំង​នគរបាលខេត្តកំពង់ចាមបានស្រា​វ​ជ្រាវឃាត់ខ្លួន​ ដើម្បីបញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់​ និងដកហូតបាន​វត្ថុ​តាង​រួមមាន ៖​ ទូរស័ព្ទ០១គ្រឿង ម៉ាក Oppo រីណូ​ហ្វ័រ ពណ៌ស្វាយ កូនសោរមួយចំនួន​ អត្តសញ្ញាណប័ណ្ណ១សន្លឹក កាតគ្រីរថយន្ត កាតគ្រីម៉ូតូ និងសម្ភារះមួយចំនួនទៀត ។

ប្រភពព័ត៌មាន​អោយដឹង​ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងសម្របសម្រួលពីលោក សុធា ពិសិដ្ឋ ព្រះរាជអជ្ញារង បានបន្តធ្វើការស្រាវជ្រាវស៊ើបអង្កេត កំណត់មុខសញ្ញាបាន និងធ្វើការឃាត់ខ្លួនបា ចំនួន០១នាក់ ឈ្មោះ ខ្លី ឡាយ ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលស្ថិតក្នុងភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម នាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសារសួរ តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យ​ការអមសាលាដំបូងខេត្តកំពង់ចាម ។

ក្រោយបញ្ចប់ការសាកសួរ ឈ្មោះ ខ្លី ឡាយ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូប កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នៅចំណុចភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ពិតប្រាកដមែន ។ លុះមកដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីសាកសួរ សមត្ថកិច្ច​បានធ្វើការដកហូតវត្ថុតាង ដែលជនខាងលើ ឆក់យកបាន ហើយយកទៅលាក់ទុករួមមាន ៖​ ១.ទូរស័ព្ទ ចំនួន០១គ្រឿង ម៉ាក Oppo រីណូហ្វ័រ ពណ៌ស្វាយ ប្រើប្រាស់ស៊ីមកាតលេខ ០៨៨៦៧ ៥៥០១១ និងលេខ ០៨៦៨៦០១៨៧​ ២.កូនសោរមួយចំនួន​៣.អត្តសញ្ញាណប័ណ្ណ១សន្លឹក កាតគ្រីរថយន្ត កាតគ្រីម៉ូតូ និងសម្ភារះមួយចំនួនទៀត ។

បច្ចុប្បន្ន សមត្ថកិច្ច បានចងក្រងសំណុំ​រឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅសា​លាដំបូង ចាត់ការតាមច្បាប់ ៕

...

ដោយ, វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print