Page ឈ្មោះ Master Beer និងPage ឈ្មោះ Khun Paly សង្ស័យជា Page ជនខិលខូចប្រើគំនិតទុច្ចរិតជម្រឹតទារប្រាក់អ្នកវិនិយោគបែបជាល្បិចសម័យថ្មី គួរសមត្ថកិច្ចដាក់ភាពសង្ស័យសើុបអង្កេតតាមដាន ???

ចែករំលែក៖

មានអ្នកនិយមលេងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ឆ្ងល់នោះ សែនមហាឆ្ងល់ពេកកន្លងហើយ..មិនដឹងជាបុគ្គលម្ចាស់ Page គណនីឈ្មោះ Master Beer និងPage ឈ្មោះ Khun Paly យកទីតាំងណារៀបឆាកសំដែងពិតប្រាកដ ឬជាជនមានទីលំនៅកន្លែងណាច្បាស់លាស់នោះទេ គឺពេលចេញវីដេអូឃ្លីបមួយឈុតៗ ជននេះមានគំនិតបច្ចេកទេសគោះ ឬជាកម្មវត្ថុជម្រិតទារប្រាក់ដល់អ្នកវិនិយោគទុន តាមរយះការគម្រាម កំហែង ជាថ្នូរ និងទុកឱកាសអោយជនរងគ្រោះពិចារណា តថ្លៃ ។ បើទោះជាបុគ្គលនេះអះអាងថា ជាម្ចាស់កម្មសិទ្ធ Master Beer ក៏ដោយក៏អ្នកសើុបខ្លះដឹងថាៈ អត់មានឈ្មោះម្នាក់នេះជាម្ចាស់កម្មសិទ្ធបញ្ញទេ ហើយក៏ជាមុខសញ្ញារងនូវបណ្តឹង ។
វីដេអូឃ្លីបមួយណាក៏ឃើញតែគម្រាមគេ ជាថ្នូរអោយចចារបង់លុយ និងគំរាមជាដដែលថាគេនឹងយកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ សម្រាប់ជាថ្ងៃធ្វើសន្និសីទបកអាក្រាធសំអុយពីអ្នកមិនព្រមចេញមកចចារ ហើយគេយកបន្ទប់ការាអូខេរបស់ខ្លួនឈ្មោះថាៈ «តារាសួគ៍»ទឹកដីខេត្តសៀមរាប ខាងក្រោយស្ថានីយ៍ប្រេងតេលា ធ្វើជាទីតាំងធ្វើសន្និសីទថែមទៀត ។ ដូច្នេះបើគេយកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ ធ្វើសន្និសីទកាសែតមែននោះ ផែនការជម្រិតទារប្រាក់កៀបសង្កត់ដល់អ្នកវិនិយោគអាចជាប់អន្ទាក់សមត្ថកិច្ច ខណះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បាននឹងកំពុងយកចិត្តទុកដាក់លើកទឹកចិត្តដល់អ្នកវិនិយោគអោយមកបណ្តាក់ទុនរកសុីនៅកម្ពុជា ដើម្បីស្រូបយកកម្លាំងពលកម្មក្នុងស្រុកអោយពលរដ្ឋខ្មែរមានការងារធ្វើនោះ ។ ដូចនេះជនខិលខូចប្រើល្បិចជម្រិតទារប្រាក់ពីអ្នកវិនិយោគបែបល្បិចថ្មីអាចប្រឈមនិងច្បាប់ ៕

image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print