កូនប្រសា​​ ផឹកស៊ី​ជាមួយ​ឪក្មេក​ស្រវឹងស្រឿងៗ ​ទំនាស់​ពាក្យ​សំដី​គ្នាទាញកាំបិតផ្គាក់កាប់ឪក្មេក​របួសធ្ងន់​

ចែករំលែក៖

ខេត្តសៀមរាប៖ កូនប្រសា​ នឹងឪពុកក្មេកនាំគ្នាផឹកស៉ីជាមួយគ្នា​ ស្រាប់​តែ​ស្រវឹងស្រា​រៀង​ៗ​ខ្លួន ក៏មានការ​ទំនាស់​ពាក្យ​សំដី​នឹង​គ្នាបន្តិចបន្តួច​កូនប្រសា​ ទាញកាំបិតផ្គាក់កាប់ចំក្បាលឪពុកក្មេករបួសធ្ងន់​។ ភ្លាមនោះ​ក្រុម​គ្រួសារ​បានដឹកបញ្ជូនទៅសង្គ្រាះនៅមន្ទីរពេទ្យបង្អែក​ ដេីម្បីព្យាបាល។

ករណីហិង្សាខាងលេីនេះ​ បានកើតឡើង​នៅ​ម៉ោង​០៩​យប់ ថ្ងៃ​ទី​១៥​ខែ មេ​សា ឆ្នាំ​២០២១ នៅ​ភូមិ​ប្រដាក់ ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក ខេត្ត​សៀមរាប​។

បើ​តាម​ប្រភព​ពី​មន្រ្តី​នគរបាល​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​ខេត្តសៀមរាប បាន​បញ្ជាក់នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២១​នេះ​ថា ​បុរស​ដៃដល់​ ត្រូវ​ជា​កូនប្រសា​មានឈ្មោះ រួម រួយ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ធ្វើស្រែ ទីលំនៅ​ភូមិ​យាង ឃុំ​យាង ស្រុក​ពួក​។ ចំណែក​​ឪពុកក្មេក​ឈ្មោះ លឿន វ៉ា​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​ធ្វើស្រែ​ ​រងរួសចំ​ក្បាល​ផ្នែក​ខាងលើ​ស្តាំ​របួសធ្ងន់ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ព្រៃ​ជ្រូក​ដេរ​ចំនួន​ដប់​ថ្នេរ ។

មន្រ្តីដដែលបន្តថា​ មូលហេតុខាងលេីនេះ​ ដោយសារកូនប្រសា​ ផឹកស៊ី​ជាមួយ​ឪក្មេក​ ក៏បាន​ទំនាស់​ពាក្យ​សំដី​ដាក់​គ្នា​ក្នុង​ស្ថានភាព​ស្រវឹងស្រា​រៀង​ៗ​ខ្លួន​ រហូត​ដល់​កូនប្រសារ​ទាញ​យក​កាំបិត​ផ្គាក់​ដង​ដែក​កាប់​ទៅ​លើបណ្តាល​ឱ្យ​របួសធ្ងន់ ។

ក្រោយកេីតហេតុ​ ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​​កម្លាំង​ការិយាល័យ​ជំនាញ ឃាត់ខ្លួន​បណ្ដោះអាសន្ន​និងកសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print