ភ្លៀង​ធ្លាក់​មួយ​មេ​លាយលំ​និងរន្ទះ បានបាញ់នារី​ក្រមុំ​​ម្នាក់ស្លាប់​ និងលោក​អធិការរង​ម្នាក់​ទៀត​រង​របួស​ នៅស្រុកកែវសីមា

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ព្រោះ​តែភ្លៀងធ្លាក់មួយមេយ៉ាងធំលាយលំ​ និងផ្គររន្ទះ​ បានបាញ់ប្រហារនារី​ក្រមុំ​វ័យ​១៨​ឆ្នាំ​ម្នាក់​​រងរបួស​ធ្ងន់​ ហេីយបានដឹកបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​អូរ​អាម​ បានពាក់កណ្ដាលផ្លូវបណ្ដាលឲ្យស្លាប់។ ជាមួយគ្នានោះ​ លោក​អធិការរង​ម្នាក់​ ក៏ត្រូវ​រន្ទះបាញ់​រង​របួស​ផងដែរ នៅស្រុកកែវសីមា។

ហេតុការណ៍​គ្រោះធម្មជាតិ​រន្ទះ​បាញ់​ខាងលេីនេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​២០​នាទី ថ្ងៃ​ទី​១៦ មេ​សា ២០២១​ នៅ​គីឡូលេខ៣៧ ភូមិ​ត្រពាំង​ផ្អេ​រ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។

បេីតាមរបាយកា​រណ៍របស់សមត្ថកិច្ច​មូលដ្ឋាន​ បានឲ្យដឹង​ថា មុន​ពេល​កេីត​ហេតុ​ មាន​ភ្លៀង​មួយមេ​ធំ​លាយលំនិងរន្ទះទាំងព្រឹក​ ហើយ​ស្រាប់តែ​ពេលនោះ​ ​ក៏​មាន​ករណី​រន្ទះបាញ់​ដែល​កើតឡើង​នៅ​គីឡូលេខ៣៧ ភូមិ​ត្រពាំង​ផ្អេ​រ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​ បណ្តាល​ឲ្យត្រូវ​​ជន​រង​គ្រោះ ឈ្មោះ គង់ ច្រិច ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ឃុំ​ខាងលើ​​រងរបួស​ធ្ងន់​រហូត​ដល់ស្លាប់ពេលដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរបានពាក់កណ្ដាលផ្លូវ។

មន្រ្តីដដែលបន្តថា​ ក្នុង​ហេតុ​ការ​ណ៍ដដែលនោះ​ ​ក៏​បាន​បង្ក​ឲ្យជន​រង​គ្រោះ​ម្នាក់​ទៀត​ឈ្មោះ កែវ សា​វុ​ធ ហៅ​មុត ភេទ​ប្រុស អាយុ​៥២ មុខរបរ អធិការរង​ស្រុក​កែវ​សីមា​( របួសស្រាល​) ដែល​កើតឡើង​នៅ ចំណុច​ចរាចរណ៍​បិត​ការ​ឆ្លងខេត្ត​នា​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្ត​ប​ណ្ឌ​ល​គី​រី ។

ក្រោយកេីតហេតុ​ សព​ឈ្មោះ គង់ ច្រិច ត្រូវ​បាន​បងប្អូន​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែកឈ្មោះ កែវ សា​វុ​ធ កំពុង​ព្យាបាល​នៅ​មណ្ឌល​សុខភាព​អូរ​អាម ៕ដោយ​៖សហការី​

...

រូបភាព​៖​ លោក​ កែវ សា​វុ​ធ​ អធិការ​រងស្រុកកែវសីមា កំពុង​ព្យាបាល​នៅ​មណ្ឌល​សុខភាព​អូរ​អាម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print