លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ដឹកនាំកម្លាំងដោយផ្ទាល់ ចុះល្បាតតាមដងផ្លូវ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្ដាល

ចែករំលែក៖

ខេត្តកណ្តាល : ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំកងកម្លាំងនគរបាល ចុះល្បាតតាមដងផ្លូវ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ឲ្យពួកគាត់ចូលលំនៅឋានវិញដោយមិនអោយចេញក្រៅផ្ទះ ឆ្លងពីផ្ទះមួយទៅផ្ទះមួយ និងធ្វើការណែនាំដល់អាជីវករ អ្នកលក់ដូរដងផ្លូវ ត្រូវផ្អាកការលក់ដូរទាំងស្រុង ជាបណ្ដោះអាសន្ន ដើម្បីរួមចំណែកជាមួយរារដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ។

ក្រុងតាខ្មៅនឹងធ្វើការបិទខ្ទប់ទាំងស្រុងតែម្តង ដោយមិនឱ្យប្រជាពលរដ្ឋចេញចូលពីផ្ទះមួយទៅផ្ទះមួយ និងពីភូមិមួយទៅភូមិមួយឡើយ ក្នុងរយៈពេល ១៤ថ្ងៃ។ នេះជាការថ្លែងរបស់លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល នៅក្នុងកិច្ចប្រជុំនារសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ។
លោកលើកឡើងបែបនេះក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ អនុវត្តសេចក្តីសម្រេចលេខ៤៩ សសរ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល រយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោង ០០៖០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺកូវីដ-១៩ នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នៅសាលាខេត្តកណ្ដាល។ ដែលកិច្ចប្រជុំនេះក្រោមវត្តមានរបស់លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ដោយមានការចូលរួមពីកងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងតាខ្មៅ និងមន្ត្រីរាជការសាលាខេត្តកណ្ដាល។
ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត មានភាពទទួលខុសត្រូវបំផុត គ្រប់គ្រងកម្លាំងអោយគោរព អនុវត្តតាម តួនាទីភារកិច្ច ពិសេសវិធានការរបស់គណ:បញ្ជាការឯកភាពខេត្ត ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print