យោងតាមបទបញ្ជាសម្តេចតេជោ ហ៊ុន សែន ក្រសួងសុខាភិបាល បានអនុញ្ញាតឲ្យដឹកជញ្ជូនតែអ្នកជំងឺ និងអ្នករបួស ទៅកាន់មន្ទីរពេទ្យរដ្ឋ ឬគ្លីនិកឯកជន ឬវត្ថុសំណាកសម្រាប់យកមកវិភាគនៅតាមមន្ទីរពិសោធន៍របស់ក្រសួងសុខាភិបាល ប៉ុណ្ណោះ

ចែករំលែក៖

ភ្នំពេញ, ទាំងយប់នាវេលាម៉ោង១១ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ប សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បញ្ជាក់ថា,

យោងតាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាល សូមជម្រាបជូនដល់អ្នកទទួលខុសត្រូវរថយន្តគឺលាន សង្គ្រោះទាំងរដ្ឋ និងឯកជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជាថា ក្រសួងអនុញ្ញាតឲ្យដឹកជញ្ជូនតែអ្នកជំងឺ និង អ្នករបួស ទៅកាន់មន្ទីរពេទ្យរដ្ឋ ឬគ្លីនិកឯកជន ឬវត្ថុសំណាកសម្រាប់យកមកវិភាគនៅតាមមន្ទីរពិសោធន៍ របស់ក្រសួងសុខាភិបាល ប៉ុណ្ណោះ។

ក្រសួងសុខាភិបាល មិនអនុញ្ញាតឲ្យរថយន្តគិលានសង្គ្រោះទាំងរដ្ឋ និងឯកជន ដឹកជញ្ជូនប្រជាជន ដែល ជាអ្នកដំណើរ ដាច់ខាត។
ក្រសួងសុខាភិបាលនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់ ចំពោះអ្នកទទួលខុសត្រូវរថយន្តគិលាន សង្គ្រោះទាំងរដ្ឋ និងឯកជន ក្នុងករណីរកឃើញថា បានលួចលាក់ដឹកជញ្ជូនប្រជាជនជាអ្នកដំណើរ ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print