ភ្នំពេញ, លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ បានអមដំណេីរលោក ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ ដេីម្បីចុះត្រួតពិនិត្យកម្លាំង និងស្ថានភាពទូទៅតាមគោលដៅអនុវត្តបម្រាមគោចរ ។
រហូតដល់ម៉ោង ១១:៤០នាទីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅតែបន្តចុះត្រួតពិនិត្យកងកម្លាំងជាច្រេីនគោលដៅ ដែលកំពុងតែបំពេញភារកិច្ចអនុវត្តបម្រាមគោចរ ក៏ដូចជាអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីការបិទខ្ទប់រាជធានីភ្នំពេញ៕
...
ដោយ, សុខ ខេមរា