ភ្នំពេញ៖ ជនសង្ស័យប្រើប្រាស់គ្រឿងញៀន២នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខសហការណ៍ និងកម្លាំងប៉ុស្តិ៍ទឹកថ្លាធ្វើការឃាត់ខ្លួនដោយជាប់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន។
ករណីឃាត់ខ្លួនជនសង័្សយទាំង២ខាងលើនេះបានធ្វើឡើងកាលពីម៉ោង១៥ និង៤០នាទីរសៀលថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៦នៅចំណុចមុខមន្ទីពេទ្យព្រះកុសុមះ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ក្នុងប្រតិបត្តិការបង្ក្របអ្នកប្រើប្រាស់គ្រឿងញៀនខាងលើដឹកនាំដោយលោក គួក សុខហួរ អធិការរងខណ្ឌនគរបាលខណ្ឌសែនសុខតំណាងអោយលោក ម៉ក់ ហុង អធិការខណ្ឌនិងដោយមានការសំរបសំរួលពីលោក ហោ លីណា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលារាជធានីភ្នំពេញ។ ក្នុងនោះដកហូតបានក្រាមសថ្លាចំនួន២កញ្ចប់ថង់តូចនិងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ជនសង្ស័យទី១ឈ្មោះ ហាត់ ហាត អាយុ២១ឆ្នាំមុខរបរនិងស្នាក់នៅមិនពិតប្រាកដ និងទី២ ឈ្មោះ សុខ ចេម អាយុ៣៣ឆ្នាំមុខរបរនិងស្នាក់នៅមិនពិតប្រាកដ។
សមត្ថកិច្ចបានប្រាប់ថា មុនពេលឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើគឺកម្លាំងនគរបាលខណ្ឌនិងប៉ុស្តិ៍ទឹកថ្លាបានចុះធ្វើរដ្ឋបាលនៅចំណុចខាងលើក៏ឃើញជនសង្ស័យទាំង២នាក់កំពុងអង្គុយជក់់គ្រឿងញៀននៅក្នុងបន្ទប់ផ្ទះឈើមួយកន្លែងហើយឃាត់ខ្លួនតែម្តងក្នុងនោះដកហូតបានក្រាមសថ្លាចំនួប២កញ្ចប់ថង់តូចនិងឧប្រណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើបាននាំខ្លួនយកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
ដោយ៖ តុង សីហា














