ក្រុមបាល់ទាត់យុវជនបៃតងប្រឆាំងគ្រឿងញៀនចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ

ចែករំលែក៖

ខេត្តកណ្តាល៖ ក្រុមបាល់ទាត់យុវជនបៃតងប្រឆាំងគ្រឿងញៀនដែលទើបបង្កើតឡើងជិត១ឆ្នាំ នៅឃុំឈើទាល ស្រុកកៀនស្វាយ ពេលនេះ បានចាប់ផ្តើមចូលរួមក្នុងការងារមនុស្សធម៌ដោយបញ្ជ្រៀច តាមរយៈការប្រកួតបាល់ទាត់នៅតាមមូលដ្ឋានស្វែងរកជំនួយពីសប្បុរសជន និងមួយផ្នែកទៀតបានមកពីការរៃអង្គាសក្នុងក្រុមសម្រាប់យកទៅជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ ដើម្បីសម្រាលការលំបាកនៅក្នុងគ្រួសារ។

នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៦ នេះក្រុមបាល់ទាត់ យុវជនបៃតងប្រឆាំងគ្រឿងញៀនដឹកនាំដោយលោកហួត ស៊ីហា នាយរងផ្នែកព្រហ្ម ទណ្ឌស្រុកនិងជាប្រធានក្រុមបាល់ទាត់យុវជនបៃតង បាន នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាទៅចែកជូនប្រជាពលរដ្ឋក្រីក្របន្ថែមទៀតចំនួន៤គ្រួសារនៅក្នុងភូមិព្រែកស្វាយ២ ឃុំឈើ ទាល ស្រុកកៀនស្វាយ ។

លោកហួត ស៊ីហា ប្រធានក្រមបាល់ទាត់យុវជនបៃតងជាក់ប្រចាំឃុំឈើទាល បានអោយដឹងថា អំណោយដែលយកមកចែកជូនប្រជាពលរដ្ឋក្រីក្រនៅពេលនេះបានមកពីសប្បុរសជនជួយឧបត្ថម្ភគាំទ្រដល់ក្រុមកីឡាបាល់ទាត់បៃតងប្រឆាំងគ្រឿងញៀន និងមួយផ្នែកទៀតបាន មកពីការរៃអង្គាសនៅក្នុងក្រុម ។ កន្លងមកក្រុមយុវជនបៃតង ធ្លាប់បានចែកអំណោយដល់កុមារកំព្រានិងប្រជាពលរដ្ឋក្រក្រ៤លើកមកហើយ ពេលនេះជា លើកទី៥ និងធ្វើបន្តទៀតទៅ តាម លទ្ធភាពធនធានដែល សប្បុរសជួយឧបត្ថម្ភគាំទ្រដល់ក្រុមយុវជនបៃតង និងមានចែករំលែកថវិកាផ្ទាល់ខ្លួនសម្រាប់យកទៅរួមចំណែកក្នុងចលនាមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋក្រីក្រពិតប្រាកដ ។

សម្រាប់អំណោយចែកជូនប្រជាពលរដ្ឋនៅពេលនេះក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ៥០គីឡូក្រាម មី២កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ១កេស និងថវិកា១៥ម៉ឺនរៀល ដើម្បីសម្រាលការលំបាកក្នុងគ្រួសារដែលមានជីវភាពក្រីក្រ ៕

20160306211757

20160306211758

20160306211756

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print