សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០១៦ នៅសណ្ឋាគារ សូហ្វីតែល

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០១៦ នៅសណ្ឋាគារ សូហ្វីតែល រាជធានីភ្នំពេញ។

នៅក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ ២០១៦ ដែលធ្វើឡើងដោយមានកិច្ចសហការរវាង វិទ្យាស្ថាន CDRI និង ធានាគារ ANZ Royal សហការឧបត្ថមដោយ ក្រុមហ៊ុនធានារ៉ាប់រង Manulife ព្រមទាំងមានការចូលរួមពីវាគ្មិនកិត្តិយសមកពីស្ថាប័នរដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងអ្នកនយោ បាយមួយចំនួនដែលមានជំនាញឯកទេសផ្នែកសេដ្ឋកិច្ច។ សន្និសីទនេះសំដៅជំរុញការងារអភិវឌ្ឍន៌ ប្រទេសជាតិឆ្ពោះទៅមុខ ដោយរកដំណោះស្រាយលើការពង្រឹង និងពង្រីកការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័នក្នុងប្រទេស និងតភ្ជាប់ទៅក្នុងតំបន់ដើម្បីសម្រួលដល់ការដឹកជញ្ជូនឡូជីស្ទីក (Logistics) អាយកាន់ តែមានប្រសិទ្ឋិភាពខ្ពស់ស្របតាមស្តង់ដារ។

កិច្ចពិភាក្សាថ្ងៃនេះ គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ស្របទៅតាមយុទ្ឋសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាដែលផ្តោតទៅលើ មនុស្ស ផ្លូវ ទឹក និងភ្លើងដែលក្នុងនោះ គឺរួមបញ្ចូលនូវដំណោះស្រាយល្អលើចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម:-
១ – ការពង្រឹងនិងពង្រីកផ្លូវជាតិ និងអន្តរជាតិតភ្ជាប់ទៅបណ្តាប្រទេសជិតខាង
២- ពង្រឹងការដឹកជញ្ជូនតាមផ្លូវទឹក
៣- ការបង្កើន និងពង្រីកផ្លូវដែកបន្ថែមទៀត
៤ – ការអភិវឌ្ឍន៍កំពង់ផែសមុទ្រ និងកំពង់ផែទន្លេ
៥- ការបញ្ចុះតំលៃអគ្គីសនី និង
៦ – ការកាត់បន្ថយការចំណាយ ឡូជីស្ទីក (Logistic)

តាមរយៈសន្និសីទនេះ គឺពិតជាបានផ្តល់នូវដំណោះស្រាយល្អៗជាច្រើនដើម្បីធ្វើអោយកាន់តែប្រសើរឡើងនូវហេដ្ឋារចនាសម្ព័នដឹកជញ្ជូន (Logistic) សំរាប់ការប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា និងទាំងក្នុងកម្រិតតំបន់ និងពិភពលោក៕

12800294_967820956599735_373557966160839960_n

12802720_967820996599731_2701608696625800336_n

12800176_967821053266392_4345707290160380181_n

12804685_967821213266376_8007720924165996644_n

12799054_967821209933043_4104468550818524353_n

12799110_967821206599710_8460817547978945780_n

12439395_967821276599703_4254232084955646626_n

12744337_967821293266368_8628284847400386217_n

12806066_967821296599701_3624018400526718165_n

12800386_967821333266364_4233411271932517131_n

12806202_967821096599721_9080738045182896167_n

12439383_967821409933023_6718225098738386193_n

5382_967821426599688_5320654394129594832_n

12814689_967821393266358_29223476940508449_n

ដោយ៖ សុវណ្ណារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print