លោក​ ហ៊ុន​ ម៉ានី​ ផ្តាំផ្ញើសាកសួរសុខទុក្ខ នឹងថ្លែងអំណរគុណសារជាថ្មីម្តងទៀតដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់

ចែករំលែក៖

ភ្នំពេញ​៖​ បើយោងតាម​បណ្ដាញសង្គម​ហ្វេសប៊ុក​របស់​លោក​ ហ៊ុន​ ម៉ានី​​ ប្រធាន​គណៈកម្មការ​រដ្ឋសភាទទួលបន្ទុក អប់រំ យុវជន កីឡា ទេសចរណ៍ ធម្មការ កិច្ចការសាសនា​ និង វប្បធម៌​ បានសរសេរ​បង្ហោះនៅព្រឹកថ្ងៃសៅរ៍​ទី១៧ ខែមេសា​​ ឆ្នាំ​២០២១នេះ​ថា៖​ បើទោះបីជាពេលវេលានេះមិនអនុញ្ញាតឱ្យយើងជួបគ្នាដោយផ្ទាល់ក្តី ខ្ញុំសូមឆ្លៀតឱកាសនេះផ្តាំផ្ញើសាកសួរសុខទុក្ខ ក៏ដូចជាថ្លែងអំណរគុណសារជាថ្មីម្តងទៀតដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់ទាំងកម្លាំងកាយ ចិត្តចូលរួមជាមួយយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ របស់រាជរដ្ឋាភិបាល។

លោក​ ហ៊ុន​ ម៉ានី​ បានបញ្ជាក់បន្ថែមថា​ “ខ្ញុំសូុមកោតសរសើរដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត និងសមាជិក សមាជិកា ស.ស.យ.ក. ដែលកំពុងបំពេញភារកិច្ចនៅតាមទីតាំងចាក់វ៉ាក់សាំងទាំងអស់ ដែលបានខិតខំប្រឹងប្រែង ដោយទុកការនឿយហត់ ការភ័យខ្លាយទុកមួយឡែក។ ជាពិសេស អ្វីដែលមិនអាចបំភ្លេចបាននោះ គឺការផ្តល់ភាពកក់ក្តៅ និងស្នាមញញឹមទៅដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលមកទទួលវ៉ាក់សាំង”។​

ក្នុងកាលៈទេសៈ ដែលយើងកំពុងអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពី ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ​ និងក្រុងតាខ្មៅនៃខេត្តកណ្តាលនេះ ខ្ញុំក៏សូមសម្តែងនូវសេចក្តីថ្លែងអំណរគុណជូនដល់បងៗអាជ្ញាធរដែនដី កងកម្លាំងសមត្ថកិច្ចដែលកំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការណ៍ទាំងឡាយនេះ ដើម្បីការពារអាយុជីវិត សុខភាពប្រជាពលរដ្ឋគ្រប់រូប សំដៅធ្វើយ៉ាងណាទប់ទល់ជាមួយគ្រោះថ្នាក់ដ៏កាចសាហាវ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ច្បាស់ណាស់គឺធ្វើដើម្បីសុខសុវត្ថិភាពរបស់បងប្អូន និងសហគមន៍តែប៉ុណ្ណោះ។

ដូច្នេះសូមបងប្អូនចូលរួមសហការ និងអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីយើងអាចឈានទៅបិទបញ្ចប់ព្រឹត្តិការណ៍ឆ្លងសហគមន៍ ២០កុម្ភៈ ជាស្ថាពរកាន់តែឆាប់។​ ទាំងអស់គ្នា រួមគ្នា យើងនឹងឆ្លងផុតគ្រោះលំបាកជាមួយគ្នា!

...

រូបភាព​៖ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ហ៊ុន​ ម៉ានី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print