សំណុំរឿង ជាមួយឧត្តមសេនីយ៍ផ្កាយ២ និងមនុស្ស២នាក់ទៀតល្មើសច្បាប់ និងបំរាមសេចក្តីសម្រេចរាជរដ្ឋាភិបាល បានបញ្ចូនទៅតុលាការហើយ

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ចបានធ្វើការនាំខ្លួនឧត្តមសេនីយ៍ផ្កាយ២ និងមនុស្ស២នាក់ទៀតល្មើសច្បាប់ និងបំរាមសេចក្តីសម្រេចរាជរដ្ឋាភិបាលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនខាងតំណាងអយ្យការបើកការស៊ើបសួរ និងឈានទៅ ចេញសេចក្តីសន្និដ្ឋានបញ្ជូនឲ្យស៊ើបសួរ ឬចោទប្រកាន់តាមផ្លូវច្បាប់។

ការបញ្ជូនខ្លួននេះបន្ទាប់ពីក្រុមគ្រូពេទ្យបានចុះធ្វើសំណាករួចរាល់នៅព្រឹកមិញនេះ ដើម្បីតេស្តិ៍រកមេរោគកូវីដ១៩ទាំង៣នាក់ មុនបញ្ជូនខ្លួនទៅកាន់អយ្យការ។
សូមជំរាបថា នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារសំឡេងឲ្យដឹងថា , សម្តេចតេជោកំពុងរៀបចំលិខិតស្នើព្រះមហាក្សត្រ ដើម្បីដកស័ក្ត និងបណ្តេញពីក្របខណ្ឌនគរបាលជាតិ ចំពោះឧត្តមសេនីយ៍ផ្កាយ២ម្នាក់ ដែលផឹកស៊ីរាំ ច្រៀង និងលេងបាតម៉្សៅ បំពានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ព្រមទាំងអំពាវនាវតុលាការកាត់ទោសបុគ្គលនេះឲ្យបានម៉ឺងម៉ាត់ជាទីបំផុត។

ហេតុការណ៍ដ៏គឃ្លើន ក្នុងដំណាក់កាលដែលប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញ កំពុងតែទទួលរងការវាយលុកពីជំងឺកូវីដ១៩នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ ស្ថិតនៅភូមិដំណាក់ធំទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ រួមមាន៖

១-ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ទីតាំងផ្ទះជួល ឋានៈអនុប្រធានសេនាធិការ នៃអគ្គស្នងដ្ឋានការនគរបាលជាតិ ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ។
២-ឈ្មោះ ឡាយ ភារុណ ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរបំរើការងារនៅផ្ទះឈ្មោះ អ៊ុង ចាន់ធួក។
៣-ឈ្មោះ កុក ឃី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបំរើការងារនៅផ្ទះ អ៊ុង ចាន់ធួក។ ដោយឡែកមនុស្សមួយចំនួនទៀតបានរត់ចូលផ្ទះជួលអស់ពេលសមត្ថកិច្ចទៅដល់។
មជ្ឈមណ្ឌលជាច្រើនបានលើកឡើងថា,ម៉ោងនេះហើយ មិនអាចបណ្តែតបណ្តោយយ៉ាងនេះទៀតឡើយ បើជាកងកម្លាំង ត្រូវបកស័ក្តិ បណ្តេញចេញពីក្របខណ្ឌ និងគុក!

សម្តេចតេជោ ហ៊ុន សែន កំពុងរៀបចំលិខិតស្នើព្រះមហាក្សត្រ ដើម្បីដកស័ក្ត និងបណ្តេញពីក្របខណ្ឌ ចំពោះឧត្តមសេនីយ៍ផ្កាយ២ម្នាក់ ដែលផឹកស៊ីរាំ ច្រៀង បំពានសេចក្តីសម្រេចរាជរដ្ឋាភិបាល ព្រមទាំងអំពាវនាវតុលាការកាត់ទោស។
លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានថ្លឹងថ្លែងថា, សាលសវនាការរបស់សាលាដំបូងរាជធានីខេត្ត ត្រូវបានត្រៀមរួចរាល់សម្រាប់កាត់ក្តីក្នុងករណីអ្នកបំពានវិធានការរដ្ឋបាល និងសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩!៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print