ភ្នំពេញ , លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៧ ខែមេសានេះ បាន ចុះទៅពិនិត្យនិងបញ្ជាផ្ទាល់ដល់ទីតាំងបិទខ្ទប់ នៅស្ពានក្បាលថ្នល់ ស្របពេលដែលទីតាំងនេះមានការកកស្ទះចរាចរណ៍ដោយប្រជាពលរដ្ឋបានធ្វើដំណើរ. ដែលជាហានិភ័យនៃការឆ្លងីករាលដាលជម្ងឺកូវីដ-១៩។
លោក បញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ បើនៅតែបន្តធ្វើដំណើរនៅក្នុងរាជធានីភ្នំពេញ ខណៈដែលអាជ្ញាធរ កំពុងតែរិតបន្តឹងសេចក្តីសម្រេចបិទរាជធានីភ្នំពេញនេះ អាជ្ញាធររាជធានីភ្នំពេញនឹងអនុវត្តវិធានការច្បាប់ ដោយមិនមានការយោគយល់ឡើយ។
ក្នុងការងារដ៏មមាញឹក លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះពិនិត្យស្ថានភាពចរាចរណ៍ និងច្រកចេញ-ចូលរាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភំ្នពេញបានណែនាំ បើបងប្អូនប្រជាពលរដ្ឋណាគ្មានភារកិច្ច សូមកុំចេញពីផ្ទះ ចូលរួមទាំងអស់គ្នា ទើបអាចទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩បានយ៉ាងមានប្រសិទ្ធភាព៕
ដោយ, សិលា