ខណ្ឌច្បារអំពៅប្រារព្ធពិធីទិវាអន្តរជាតិនារី លើកទី១០៥

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ អាជ្ញាធរ ខណ្ឌច្បារអំពៅបានប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារីលើកទី១០៥ ក្រោមប្រធានបទ” វិនិយោគលើសមភាពយេនឌ័រ ដើម្បីអភិវឌ្ឍប្រកបដោយចីរភាព “និងប្រកាស់ទទួល ស្គាល់អនុសាខាសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍ ។

ពិធីនេះបានធ្វើឡើងក្រោម វត្តមានលោកស្រី ម៉ក់ វណ្ណស៊ីថា អភិបាលរងរាជធានី ភ្នំពេញ និងជាប្រធានសមាគ មន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍រាជធានីភ្នំពេញ, លោកអ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ, លោកអ៊ាង ស៊ីផាន់ អភិបាលខណ្ឌ និងមានការ ចូលរួមពីបងប្អូននារី ជិត២០០នាក់ ។

តាមរបាយការណ៍ស្វាគមន៍របស់លោកអ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅបានបង្ហាញថា ឆ្នាំនេះក៍ដូចជាឆ្នាំកន្លងទៅដែរ ពិធីអបអរសាទរខួបលើកទី១០៥ ទិវាអន្តរជាតិនារី៨មីនា ត្រូវបានធ្វើឡើងក្នុងគោលបំណងរំលឹកពីការតស៊ូរបស់ស្ត្រីដើម្បីទទួលបានសមធម៍ សន្តិភាព និងការអភិវឌ្ឍនៅក្នុងសង្គម ព្រមទាំងការគោរពសិទ្ធ សេរីភាព និងការទទួលស្គាល់តម្លៃស្ត្រីក្នុងការងារសង្គមនិងគ្រួសារ ។ ឈរលើមូលដ្ឋានដ៍មានតម្លៃនេះ ព្រះរាជាណាចក្រកម្ពុជា បានកំណត់យកប្រធានបទ” វិនិយោគលើសមភាពយេនឌ័រ ដើម្បីអភិវឌ្ឍប្រកបដោយចីរភាព ” គោលបំណងជម្រុញ អោយមានកិច្ចខិតប្រឹងប្រែងដើម្បីបង្កើនការវិនិយោគទាំងធនធានមនុស្សនិងសេដ្ឋកិច្ច សម្រាប់ការលើកកំពស់សមភាពយេនឌ័រ និងពង្រឹងភាពអង់អាចរបស់ស្ត្រនៅក្នុងប្រទេសកម្ពុជា ។

បន្ទាប់ពីស្តាប់របាយការណ៍ របស់លោកអភិបាលខណ្ឌរួចមក លោកស្រីម៉ក់ វណ្ណស៊ីថា ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឃ និងជាអភិបាលរងរាជធានីភ្នំពេញ បានមានមតិសំណេះសំណាលនិងផ្តាំផ្ញើដូច្នេះថា នៅក្នុងសង្គមកម្ពុជាយើងស្ត្រីត្រូវបានយក ចិត្តទុកដាក់ខ្ពស់និងផ្តល់តម្លៃលើកតម្កើងនូវឥស្សរភាពរបស់ស្ត្រី ទាំងក្នុងការងារនយោបាយ ការងារមនុស្សធម៍ ការងារសង្គមនិងនៅក្នុងគ្រួសារ ។ បច្ចុប្បន្នស្ត្រីខ្មែរដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យនយោបាយ សេដ្ឋកិច្ចសង្គម ក្លាយជាធនធានមនុស្សចាំបាច់ជាមួយចំណេះដឹងខ្ពស់ជំនាញបុិនប្រសព្វ ឧត្តមភាព និង សក្តានុពលខ្ពស់ហើយជាធាតុ ចូលមិនអាចខ្វះបាន សម្រាប់ ដំណើរការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ ដូចបានចារឹកទុក ” ស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិយើង ” ។ ឥឡូវនេះរាជរដ្ឋាភិបាលបានផ្តល់ឱកាសដល់ស្ត្រីច្រើនថែមទៀត ដើម្បីចូលរួមក្នុងសកម្មភាព សង្គមទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។

លោកស្រីប្រធានសមាគម ន៍នារីបានបន្តថា ផ្តើមចេញពីការយកចិត្ត ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការលើកតម្កើងស្ត្រី ពិនិត្យឃើញថា ស្ថានភាពជីវភាព សិទ្ធអំណាច ឋានៈតួនាទី របស់ស្ត្រីនៅក្នុងសង្គម ជាតិ មានភាពប្រសើរឡើងជា លំដាប់ ទាំងក្នុងកិច្ចការងារ នយោបាយ និងការងាររដ្ឋ បាលសាធារណៈ ។ ជាមួយគ្នា នេះដែរសូមកោតសសើរនូវស្នាដៃ និងលទ្ធផលការងាររបស់បណ្តាណការងារយេនឌ័រគ្រប់ថ្នាក់ រួមទាំងកិច្ចការនារីអនុវត្ត បានល្អនូវតួនាទីនិងភារៈកិច្ចរបស់ខ្លួនទោះបីពេលខ្លះជួបការលំបាក ខ្វះមធ្យោបាយ និងថវិការ សម្រាប់ធ្វើសកម្ម ភាពក៍ដោយ ប៉ុន្តែបងប្អូននារី យើងនៅតែមានស្មារតីទទួលខុសត្រូវខ្ពស់ មានឆន្ទះមោះ មុត និងតស៊ូ ព្យាយាមជានិច្ច តែក៍មានស្ត្រី ខ្មែរយើងមួយ ចំនួនតូច ទទួលរងនូវអំពើហិង្សា ការរំលោភបំពាន ការជួញដូកេងប្រវ័ញ្ចគ្រប់រូបភាព ដែលបណ្តាលមកពី កង្វះសីលធម៍ សុជីវធម៍ និងគុណធម៍នៅក្នុងគ្រួសារនិងសង្គម ។

នៅថ្ងៃនេះដែរក៍មានការប្រកាសទទួលស្គាល់អនុសាខាសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍខណ្ឌច្បារអំពៅ ដែលមានលោកស្រីឯក យ៉ានី ជាប្រធាន និងមានសមាជិកចំនួន១៧០នាក់ ។

នៅចុងបញ្ចប់ នារីទាំងអស់ដែលមកចូលរួមក្នុងកម្មវិធីចំនួន១៧០នាក់ក្នុងម្នាក់ៗទទួលបានវត្ថុអនុស្សាវរីយ៍ក្នុងម្នាក់សំពត់ស៊ឹង១ , ក្រមាបង់ក១ , និងថវិការ២ម៉ឺនរៀល ហើយត្រូវបានលោកអភិបាលខណ្ឌជប់លៀងអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានទន្លេបាសាក់២ ៕

20160306233154

20160306233114

20160306233055

20160306233200

20160306233150

20160306233151

20160306233157

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print