ក្រសួងការងារ៖ ប្រកាសផ្អាកចាក់វ៉ាក់សាំង ដូសទី២ ជូនមន្ត្រីរាជការ ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ កម្មកររោងចក្រ សហគ្រាស និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ចែករំលែក៖

ភ្នំពេញ​៖ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ​បានប្រកាសផ្អាកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់ដូសទី២ ជូនដល់មន្ត្រីរាជការក្របខ័ណ្ឌក្រសួងការងារ ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ កម្មកររោងចក្រ សហគ្រាស និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយរងចាំអនុគណៈកម្មការចំពោះកិច្ចការជូនដំណឹងជាថ្មី។

គួររម្លឹកថា​ កាលពីព្រឹកថ្ងៃទី១៧ ខែមេសាម្សិលមិញនេះ ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩​ លោកស្រី ឱន វណ្ណឌីន​ បានជំរាបជូនសាធារណជនថា៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ សូមផ្អាកការចាក់វ៉ាក់សាំងកូវីដ១៩ ទាំងលើកទី១ និងលើកទី២ ជូនបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមេសា ២០២១នេះ ហើយសូមឱ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញត្រឡប់ទៅកាន់ផ្ទះរៀងៗខ្លួនវិញ៕

សូមអានព័ត៍មានលម្អិតនៅក្នុង​សេចក្តីជូនដំណឹងរបស់ក្រសួងការងារមានដូចខាងក្រោម៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print