លោក ឃួង ស្រេង បានដឹកនាំកងកម្លាំងចុះល្បាតក្នុងភូមិសាស្រ្តខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ, នារសៀលថ្ងៃអាទិត្យនេះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដឹកនាំកងកម្លាំងចុះល្បាតក្នុងភូមិសាស្រ្តខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភំ្នពេញសូមធ្វើការជូនដំណឹងជាចុងក្រោយ សូមបងប្អូនដែលពុំមានភារកិច្ចចាំបាច់កុំចេញក្រៅផ្ទះ ដើម្បីការពារខ្លួនយើង គ្រួសារយើង និងបងប្អូនប្រជាជាតិយើង និងត្រូវអនុវត្តតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា​ លេខ៥០សសរ ចុះថ្ងៃទី១៧ ខែមេសា​ ឆ្នាំ២០២១ ស្ដីពីការកែសម្រួលវិធានការដែលត្រូវអនុវត្តអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល​ ជាបណ្តោះអាសន្នសម្រាប់១៤ថ្ងៃ បើបងប្អូនប្រជាពលរដ្ឋណាមិនចូលរួមអនុវត្តន៍ នោះរដ្ឋបាលរាជធានីភំ្នពេញនិងអនុវត្តទៅតាមផ្លូវច្បាប់។

លោក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអោយដឹងថា, រហូតមកដល់ម៉ោង ០៥:៣០នាទី លោក ឃួង ស្រេង និងរូបលោក នៅតែបន្តចុះត្រួតពិនិត្យកងកម្លាំងប្រចាំការ និងពិនិត្យមេីលស្ថានការទូទៅ តាមគោលដៅនានាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print