អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វីដ​-១៩ ប្រកាសថា៖​ អ្នក​ធ្លាប់​ទៅ​ចាក់​វ៉ាក់សាំង នៅ​ក្រសួង​ការងារ កាលពី​ថ្ងៃ​១១មេសា សូមប្រញាប់​ទៅធ្វើ​តេស្ដ​

ចែករំលែក៖

ភ្នំពេញ៖ នៅ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២១ អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វីដ​-១៩​ បានបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ​ ស្តីពីការជូនដំណឹង​ដល់​ប្រជាពលរដ្ឋ ដែល​បាន​ទៅ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅ​ទីស្ដីការក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ ដែលមាន​ទីតាំង ស្ថិតនៅ​គារ​លេខ ៣ មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​ទឹកល្អក់ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ត្រូវ​ប្រញាប់​ទៅធ្វើ​តេស្ដ​។

នៅក្នុងសេចក្តីជូនដំណឹងរបស់អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វីដ​-១៩ បាន​បញ្ជាក់ថា កាលពីថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២១ អ្នកជំងឺ​កូ​វីដ​-១៩ បាន​ទៅ​ចាក់​វ៉ាក់សាំង នៅ​ទីតាំង​នោះ​។​

​ជាមួយគ្នានេះ​ អនុគណៈកម្មការ បាន​អំពាវនាវ ប្រជាពលរដ្ឋ បើសិន​ជាមាន​អ្នក មាន​រោគសញ្ញា ដូចជា៖ គ្រុនក្ដៅ​, ក្អក​, កណ្ដាស់​, ឈឺបំពង់ក ឬ​ដកដង្ហើម​ខ្លីៗ ឬ សង្ស័យ ត្រូវ​ប្រញាប់ ទៅធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​-១៩ ដែលមាន​ទីតាំងនៅ វិទ្យាល័យ​បាក់​ទូក​, វិទ្យាល័យ​បឹងត្របែក​,​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម​, មន្ទីរពេទ្យ​ខ្មែរ​-​សូ​វៀត​, សាលាបឋមសិក្សា សុភមង្គល (​ក្រោយ​ផ្សារ​ស៊ិន ជូ​រី បណ្តោះអាសន្ន​), វិហារ​ព្រះ​យ៉េ​ស៊ូ ច្រមុះជ្រូក​ស្ទឹងមានជ័យ​, ផ្លូវ ឌួង​ងៀប ជិត​រោងចក្រ ឌី​ន​ហាន​, ដីឡូត៍ ខាងក្រោយ​ផ្សារ​ឯករាជ្យ​៣, មណ្ឌល​ថែទាំ​ជីវិត (​ទីតាំង​ចាក់សំរាម​ចាស់ ស្ទឹងមានជ័យ​) និង មន្ទីរពេទ្យបង្អែក​នៅតាម​បណ្តា​ខេត្ត​នានា​។​

​ដោយឡែក​សម្រាប់​អ្នក​ដែល​គ្មាន​រោគសញ្ញា ត្រូវ​ដាក់ខ្លួន​ដាច់ដោយឡែក និង​តាមដាន​សុខភាព​របស់ខ្លួន រយៈពេល ១៤ ថ្ងៃ ចាប់ពី​ថ្ងៃ​ដែល​អ្នក​បាន​ប៉ះពាល់ ឬ​ទៅ​ទីកន្លែង មាន​ហានិភ័យ​នោះ​៕ដោ​យ​៖ស​សហការី​

...

រូបភាព​៖ឯកសារ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print