ភ្នំពេញ, យោង៖ សេចក្តីជូនដំណឹងចុះថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២១ ស្តីពីយុទ្ធនាការវាក់សាំងស៊ីណូវ៉ាក់ បង្កាជំងឺកូវីត-១៩ សម្រាប់ដួសទី២ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងធនធានទឹក និងឧតុនិយម។
អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌក្រសួងធនធានទឹក និង ឧតុនិយម សូមជូនដំណឹងដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាក្រោមឱវាទក្រសួង ទាំងអស់ជ្រាបថា កម្មវិធីចាក់វ៉ាក់សាំងស៊ីណូក់ (Sinovac) បង្កាជំងឺកូវីដ-១៩ សម្រាប់ដួសទី២ ដែលគ្រោង នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០-២២ ខែ មេសា ឆ្នាំ ២០២១ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ក្បាលថ្នល់) ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ។ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ( ក្នុងក្របខណ្ឌក្រសួងធនធានទឹក និងឧតុនិយម នឹងជូនដំណឹងសារជាថ្មី បន្ទាប់ពីមានការណែនាំ ពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូម អស់លោក លោកសី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាក្រោមឱវាទក្រសួងទាំងអស់ មេត្តាជ្រាប និងអនុវត្ត ឲ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយ, សុខ ខេមរា