ក្រុមហង្សក្រហម Liverpool បានបាត់បង់ឱកាសឡើងទៅឈរចំណាត់ថ្នាក់ក្នុងតំបន់កំពូលទាំង៤ (Top 4) ក្រោយពីប្រកួតស្មើជាមួយក្រុមម្ចាស់ផ្ទះ Leeds United ក្នុងលទ្ធផល១ទល់១ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែមេសានេះ ក្នុងក្របខ័ណ្ឌ Premier League សប្តាហ៍ទី៣២។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport ។
ខ្សែប្រយុទ្ធ Diego Llorente បានរកគ្រាប់បាល់តាមស្មើវិញសម្រាប់ក្រុម Leeds នៅនាទីទី៨៧ ក្រោយពីខ្សែប្រយុទ្ធ Mane របស់ Liverpool រកបាន១គ្រាប់នាំមុខតាំងពីតង់ទី១ នាទីទី៣១។ ការស្មើគ្នានេះធ្វើឲ្យក្រុមហង្សក្រហម បាត់បង់ចំណាត់ថ្នាក់កំពូលទាំង៤នៃក្របខ័ណ្ឌ Premier League ហើយអាចនឹងគ្មានកៅអីទៅលេងក្នុងក្របខ័ណ្ឌអឺរ៉ុបផងដែរ។
ហង្សក្រហមគឺជាក្លិបមួយក្នុងចំណោមក្លិបទាំង១២ដែលយល់ព្រមចូលរួមការប្រកួត ESL ផ្តាច់ព្រ័ត្រដើម្បីប្រជែងពាននេះជាមួយក្លិបធំៗ។ បើទោះបីជាវាមិនចាប់ផ្តើមនៅរដូវកាលក្រោយក៏ដោយក៏ UEFAបាននិយាយថា វាអាចហាមឃាត់ក្លិបនានាដែលរួមមានទាំងអង់គ្លេសចំនួន៦ផងដែរពីការប្រកួតប្រជែងនៅអឺរ៉ុបចំពោះការចាញ់ក្នុងលីគរបស់ពួកគេ។
អ្នកគាំទ្រក្រុម Leeds និងក្លិបផ្សេងទៀតបានប្រមូលផ្តុំគ្នានៅខាងក្រៅផ្លូវ Elland ដើម្បីធ្វើបាតុកម្មមួយក្នុងអំឡុងពេលដែលអាវកីឡារបស់ក្លិបLiverpool ត្រូវបានដុត ហើយយន្តហោះបានហោះលើពហុកីឡាដ្ឋានដែលបង្ហាញសារប្រឆាំងនឹងការចូលរួមលេងក្នុងក្របខ័ណ្ឌថ្មី Super League ។
នៅខាងក្នុងពហុកីឡដ្ឋានកីឡាករក្រុម Leeds បានពាក់អាវយឺតដោយសរសេរថា “រកបានវា” នៅជាប់នឹងឡូហ្គូរបស់ក្របខ័ណ្ឌ Champions League និងពាក្យ “បាល់ទាត់គឺសម្រាប់អ្នកគាំទ្រ” បដានៅពីក្រោយដែលមានសារដូចគ្នា។
ក្រុម Leeds បានទុកអាវនៅក្នុងបន្ទប់សំលៀកបំពាក់របស់ក្រុមLiverpool ផងដែរក្នុងករណីដែលពួកគេចង់តវ៉ា ពីចលនាមួយដែលធ្វើឱ្យរំខានដល់គ្រូបង្វឹករបស់ហង្សក្រហមលោក Jurgen Klopp ដែលបាននិយាយថា គាត់មិនចូលចិត្តគំនិតរបស់ ESL ទេ ប៉ុន្តែថាគាត់និងកីឡាកររបស់គាត់មិនមាននិយាយអ្វីទេ។
ក្រុមហង្សក្រហម Liverpool បានគ្រប់គ្រងបាល់នៅតង់ទី១ និងបាននាំមុខនៅពេលដែលកីឡាករ Trent Alexander-Arnold បានបញ្ជូនបាល់យ៉ាងល្អឲ្យកីឡាករ Sadio Mane ដើម្បីរកគ្រាប់បាល់បញ្ចូលទីនៅនាទីទី៣១។ ចូលដល់តង់ទី២ ក្រុម Leeds មានភាពប្រសើរឡើងបន្ទាប់ពីការសម្រាក ហើយកីឡាករ Harrison បានបញ្ជូនបាល់យ៉ាងល្អឲ្យកីឡាករLlorente បានរកគ្រាប់បាល់ដំបូងរបស់គាត់សម្រាប់ក្លិបនៅនាទីទី៨៧។
សួមបញ្ជាក់ថា Liverpool កំពុងស្ថិតនៅលេខ៦បន្ទាប់ពីលទ្ធផលនេះ។ ប្រសិនបើពួកគេកាន់កាប់តំណែងនោះនៅចុងបញ្ចប់នៃរដូវកាលពួកគេនឹងមិនមានកន្លែងលេងនៅលីគកំពូលអឺរ៉ុបទេ លើកលែងតែអ្នកឈ្នះពានរង្វាន់១ក្នុងស្រុកនិងបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៤ផងដែរ។ ប៉ុន្តែប្រសិនបើក្របខ័ណ្ឌSuper League កើតឡើងមែនហង្សក្រហមលែងចាំបាច់ព្រួយបារម្ភពីរឿងបែបនេះទៀតហើយ ៕
ដោយ៖ ភារៈ