អនាគតរបស់ Messi ស្ថិតក្នុងភាពស្រពេចស្រពិលបន្ទាប់ពី Barcelona ចូលរួមក្នុងពានរង្វាន់ European Super League

ចែករំលែក៖

ការប្រកាសអំពីពានរង្វាន់ European Super League បានបន្ថែមពានថ្មីមួយចំពោះភាពមិនប្រាកដប្រជាចំពោះអនាគតរបស់កីឡាករ Lionel Messi នៅពេលដែលក្រុម Barcelona ចូលរួមក្នុងការប្រកួតប្រជែងក្នុងពានរង្វាន់មួយនេះ។

សារព័ត៌មានអេស្ប៉ាញ MARCA បានឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែមេសានេះថា កីឡាករវ័យ៣២ឆ្នាំរូបនេះមើលឃើញកិច្ចសន្យារបស់គាត់នៅឯ Camp Nou នឹងផុតកំណត់នៅខែមិថុនា ដោយគ្មានដំណឹងអំពីកិច្ចព្រមព្រៀងស្តីពីការពន្យារពេល។

Messi ត្រូវបានគេរំពឹងថា នឹងជួបជាមួយ Barcelona រួមជាមួយឪពុកគាត់ និងភ្នាក់ងារ Jorge ដើម្បីពិភាក្សាពីជម្រើសរបស់គាត់ឥឡូវនេះក្លិបបានចូលរួមក្នុងក្របខ័ណ្ឌ Super League 

ការក្លាយជាផ្នែកមួយនៃគម្រោងនេះគឺជាការជំរុញផ្នែកហិរញ្ញវត្ថុដ៏ធំមួយសម្រាប់ក្រុម Barcelona ដែលនឹងទទួលបានប្រាក់ចំនួន៣០០លានអឺរ៉ូសម្រាប់តែការចូលរួមប៉ុណ្ណោះ។ ជាមួយនឹងប្រាក់រង្វាន់នេះក្លិប នឹងអាចកសាងគម្រោងកីឡាដែលមានតម្លៃសមរម្យសម្រាប់ករណីរបស់ Messi 

ទោះយ៉ាងណាវាអាចនឹងធ្លាក់ចេញពីមហិច្ឆិតាចង់ចេញរបស់ Messi ព្រោះកីឡាករនៃក្របខ័ណ្ឌ European Super League អាចនឹងត្រូវហាមឃាត់មិនឱ្យលេងសម្រាប់ប្រទេសរបស់ពួកគេរួមទាំងនៅក្នុងការប្រកួតធំជាអន្តរជាតិផងដែរ ។

ជាមួយនឹងការប្រកួត Copa America និង World Cup នឹងមកដល់ក្នុងរយៈពេល១៨ខែទៀតនេះមើលទៅដូចជាឱកាសចុងក្រោយរបស់ Messi ក្នុងការឈ្នះពានរង្វាន់អន្តរជាតិ។ ប្រសិនបើគាត់សម្រេចចិត្តចាកចេញពី Barcelona នោះមានតារាងក្លិបដែលគាត់អាចចូលរួម ហើយនៅតែអាចលេងបាល់ទាត់ក្នុងកម្មវិធីប្រកួតអន្តរជាតិនៅមានកម្រិត។ ជាមួយគ្នានេះក្លិបយក្សនៅបារាំង Paris Saint-Germain មិនចូលរួមក្នុងគម្រោង European Super League ទេ ៕ ដោយ ៖ ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print