Harry Kane និង Son Heung-min និយាយអ្វីខ្លះក្រោយTottenham បញ្ចប់តំណែង Jose Mourinho

ចែករំលែក៖

ខ្សែប្រយុទ្ធដ៏សំខាន់ពីររូបរបស់ក្រុមមាន់ខ្នាយមាសTottenham គឺកីឡាករHarry Kane និង Son Heung-min​ បានសម្តែងនូវការដឹងគុណ និងអរគុណ ដល់លោក Jose Mourinho ក្រោយក្លិបសម្រេចចិត្តបញ្ចប់តំណែងរបស់គាត់។

កីឡករសញ្ជាតិអង់គ្លេស Harry Kane បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា “អរគុណគ្រប់យ៉ាងមេ។ ខ្ញុំពិតជារីករាយខ្លាំងណាស់ដែលបានធ្វើការជាមួយមេ ហើយជូនពរមេជោគជ័យនៅក្នុងថ្ងៃអណាគតរបស់មេ”។

ចំណែកខ្សែប្រយុទ្ធសញ្ជាតិកូរ៉េ Son Heung-min​ក៏បានសម្តែងអារម្មណ៏របស់ខ្លួនដោយសរសេរថា “ខ្ញុំគ្នានពាក្យអ្វីដែលអាចយកមកប្រាប់ពីអារម្មណ៏របស់ខ្ញុំនៅពេលនេះឡើយ។ ខ្ញុំរីករាយណាស់ដែលបានធ្វើការងារជាមួយនឹងមេ។ ខ្ញុំពិតជាសោកស្តាយណាស់ដែលអ្វីៗប្រែមិនទទួលបានលទ្ធផលល្អ ខ្ញុំសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះពេលវេលាដែលយើងបានធ្វើការងារជាមួយគ្នាកន្លងមក។ សូមសំណាងល្អ និងជោគជ័យគ្រប់ភារកិច្ចនៅថ្ងៃអណាគត។”

ក្រុមមាន់ខ្នាយមាស Tottenham បានសម្រេចបញ្ចប់តំណែង លោកJose Mourinho ហើយក្រោយដឹកនាំក្រុមបាន១៧ខែ។ អ្នកចាត់ការទូរទៅសញ្ជាតិព័រទុយហ្គាល់នេះបានមកជំនួសតំណែងលោក Mauricio Pochettinoកាលពីខែវិច្ចកាឆ្នាំ២០១៩​ហើយបានដឹកនាំក្រុមមាន់ខ្នាយមាសឲ្យឈរលេខរៀងទី៦កាលពីរដូវកាលមុន។ បច្ចុប្បន្នក្រុម Tottenhamកំពុងឈរលេខរៀងទី៧នៅអង់គ្លេស Premier League ដោយរកបានតែ២ពិន្ទុប៉ុណ្ណោះក្នុងចំណោម​៣ប្រកួតចុងក្រោយរបស់ពួកគេ ហើយបានធ្លាក់ចេញពីកម្មវិធី  Europa League កាលពីខែមិនា៕ ដោយៈភារៈ

4

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print