ភ្នំពេញ, សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពី ករណីស្លាប់ស្ត្រីជនជាតិខ្មែរអាយុ ៥៧ឆាំ្ន ដោយសារ គ្រោះថ្នាក់ចរាចរ ប៉ះទង្គិចក្បាលធ្ងន់ធ្ងរ មិនមែនស្លាប់ដោយសារ ជំងឺកូវីដ-១៩។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាម របាយការណ៍ពី៖
មណ្ឌលសុខភាពចាក់អង្រែ បានឱ្យដឹងថា, មានស្ត្រីជនជាតិខ្មែរអាយុ ៥៧ឆ្នាំ រស់នៅឃុំសង្កែសាទរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា -ចិនព្រះកុសុមៈ នៅពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ដោយសារមាន គ្រោះថ្នាក់ចរាចរត្រូវក្បាលធ្ងន់ធ្ងរ សន្លប់បាត់បង់ស្មារតី តម្រូវឱ្យគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនដង្ហើម រួមទាំងមានប្រវត្តិជំងឺទឹក នោមផ្អែមប្រចាំកាយ ។ បន្ទាប់ពីបានរកឃើញវិជ្ជមានវីរុសកូដ-១៩ គាត់ត្រូវបានបញ្ជូនទៅព្យាបាលបន្តនៅមណ្ឌល ព្យាបាលចាក់អង្រែ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២២:២៥នាទី រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ អ្នកជំងឺបានគាំងបេះដូង គ្រូពេទ្យបានខិតខំជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស ដោយធ្វើចលនាបេះដូង ប៉ុន្តែមិនអាចជួយ អ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅវេលាម៉ោង ១២ : ៥៧នាទី ។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ៥៧ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារប៉ះទង្គិច ក្បាលធ្ងន់ធ្ងរ រួមជាមួយ និងជំងឺទឹកនោមផ្អែមប្រចាំកាយ នៅលើអ្នកជំងឺមានផ្ទុកវីរុសកូវីដ-១៩ មិនមែនស្លាប់ដោយសារជំងឺ កូវីដ-១៩ នោះឡើយ។
ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្ដាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទី បំផុតជាមួយក្រុមគ្រួសារសព។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕
ដោយ, សិលា