លោកមេឃុំក្រោលគោនិងក្រុមការងារចុះផ្សព្វផ្សាយស្ដីពីការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្តិភាពដើម្បីការពារចូលរួមទប់ស្កាត់កូវីដ-១៩ទូទាំងភូមិក្នុងឃុំក្រោលគោ ស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ភោគ វណ្ណថន មេឃុំក្រោលគោរនិងសមាជិកក្រុមប្រឹក្សាឃុំព្រមទាំងមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលក្រុមគ្រូពេទ្យមណ្ឌលសុខភាពកម្លាំងប្រជាការពារឃុំរួមជាមួយប្អូនៗជាយុវជន ស ស យ ក ឃុំយុវជនគណបក្សប្រជាជនកម្ពុជាបានចូលរួមចុះផ្សព្វផ្សាយស្ដីពីការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្តិភាពដើម្បីការពារចូលរួមទប់ស្កាត់កូវីដ-១៩ទូទាំងភូមិក្នុងឃុំក្រោលគោ ស្រុកស្វាយជ្រំនាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២១។

លោក ភោគ វណ្ណថន មេឃុំក្រោលគោ
បានឱ្យដឹងថាអនុវត្តតាមសេចក្ដីជូនដំណឹងលេខ ១៣៤ ស ខ ល ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ របស់ក្រសួងសុខាភិបាលនិងលិខិតលេខ០៣៤,២១ ស ជ ណ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តស្វាយរៀងនិងសេចក្ដីណែនាំលេខ០០៥,២១ ស ណ ន ស្ដីពីការផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទនិងការផ្អាកការជួបជុំរយះពេល១៤ថ្ងៃចាប់ពីថ្ងៃទី១៦ ខែមេសាដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នៅក្នុងភូមិសាស្រ្តខេត្តស្វាយរៀង។

លោក ភោគ វណ្ណថន បានបន្ថែមថាបន្ទាប់ពីទទួលសេចក្ដីជូនដំណឹងនិងណែនាំរបស់ក្រសួងសុខាភិបាលក៏ដូចជាអនុវត្តតាមបទបញ្ជាររបស់រដ្ឋបាលខេត្តនិងរដ្ឋបាលស្រុកស្វាយជ្រំ លោក និងក្រុមការងារបានចុះផ្សព្វផ្សាយស្ដីពីការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្តិភាពដើម្បីការពារចូលរួមទប់ស្កាត់កូវីដ-១៩ទូទាំងភូមិក្នុងឃុំក្រោលគោ ស្រុកស្វាយជ្រំជាប្រចាំនៅតាមមូលដ្ឋានក្នុងឃុំក្រោលគោទាំងមូលផងដែរ។

លោកបន្តថា ក្រោមការយកចិត្តទុក្ខដាក់គាំទ្រនិងលើកទឹកចិត្តនិងឧបត្ថមជាថវិការពីសំណាក់លោក សូរ សូច័ន្ទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំក្រោលគោនិងលោកហុឹម កុសល អនុប្រធានក្រុមការងារក៏ដូចជាអស់លោកក្រុមការងារថ្នាក់ខេត្តតែងតែជួយឧបត្ថម្ភជាសម្ភារនិងថវិកាផ្ទាល់ខ្លួនចូលរួមចំណែកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅឃុំក្រោលគោ ស្រុកស្វាយជ្រំនេះផងដែរ។

លោកបន្តថា ក្រោមការយកចិត្តទុកដាក់របស់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត ដែលមានលោក ម៉ែន វិបុល អភិបាលខេត្តជាប្រធាន សង្ឃឹមថាស្ថានភាពជំងឺកូវីដ-១៩​ នៅក្នុងខេត្ត​ នឹងមានភាពធូរស្រាលនៅពេលឆាប់ៗខាងមុខនេះ ។

ក្នុងឱកាសនោះលោក ភោគ វណ្ណថន ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងឃុំក្រោលគោ ស្រុកស្វាយជ្រំសូមបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល “៣ការពារ ៣កុំ” និងសេចក្តីសម្រេច ឬសេចក្តីណែនាំនានាដែលចេញដោយរដ្ឋបាលខេត្ត​ ហើយបើគ្មានការចាំបាច់ សូមនៅតែក្នុងផ្ទះ ត្រូវរួមគ្នាកាត់ផ្តាច់ឬសគល់នៃជំងឺកូវីដ-១៩នេះ ដោយផ្តើមចេញពីការចូលរួមសហការពីប្រជាពលរដ្ឋគ្រប់ៗរូប។៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print