នគរបាលខណ្ឌដង្កោ​ ឃាត់ខ្លួនមនុស្សប្រុសស្រី៥នាក់​ដែលធ្វេីដំណេីររួមគ្នាក្នុងរថយន្តសង្គ្រោះបន្ទាន់គ្មានឯកសារបញ្ជាក់ត្រឹមត្រូវ

ចែករំលែក៖

​ ភ្នំពេញ​ ៖​ មនុស្សប្រុសស្រី៥នាក់​ ក្នុងនោះមានម្នាក់ជាកូនប្រធានមណ្ឌលសុខភាពត្រពាំងវែង​ និងតៃកុងរថយន្តមណ្ឌលសុខភាពត្រពាំងវែង​ បានដឹកមនុស្សទៅផ្ដល់ឈាមនៅមន្ទីរពេទ្យរុស្សុី​ ដេីម្បីទទួលបានថ្លៃឈ្នួលម្នាក់៣០ដូល្លារអាមេរិក​ ដោយគ្មានឯកសារបញ្ចាក់ត្រឹមត្រូវ​ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ​ខណ្ឌដង្កោ​ ធ្វេីការឃាត់ខ្លួននៅវេលាម៉ោង ១០និង ០០ នាទីព្រឹក​ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ចំណុចភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ​។​

​ សមត្ថកិច្ចបានឲ្យដឹងថា​ មនុស្សប្រុសស្រី៥នាក់ដែលឃាត់ខ្លួនរួមមាន​ ៖​ ទី១-ឈ្មោះ ឡុង រាសី ភេទប្រុស​អាយុ​៣០ឆ្នាំ មុខរបរ តៃកុងឡានមណ្ឌលសុខភាពត្រពាំងវែង ទីលំនៅភូមិព្រែកទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
២-ឈ្មោះ យឹម ចាន់ថន ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិត្រពាំងបាគូ ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។​
៣-ឈ្មោះ ឌុត ចាន់រ៉េត ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរ​លក់ដូរ ទីលំនៅភូមិត្រពាំងបាគូ ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។​
៤-ឈ្មោះ ឌុត ចាន់ឌី ភេទស្រី អាយុ ៤២ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិត្រពាំងបាគូ ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។​
៥-​ឈ្មោះ អ៊ុច ផល្លា ភេទស្រី អាយុ ៤១ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិត្រពាំងបាគូ ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។​

សមត្ថកិច្ចបានឲ្តដឹងទៀតថា ៖ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១០និង ០០ នាទី ឈ្មោះ ឡុង រាសី ប្រុស អាយុ ៣០ឆ្នាំ បានបើកឡានពេទ្យម៉ាកស្ដារិច​ពណ៌សលាយក្រហម គ្មានស្លាកលេខរបស់អង្គភាពមណ្ឌលសុខភាពត្រពាំងវែង ភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដឹកប្រជាពលរដ្ឋចំនួន ០៤នាក់ខាងលេីចេញពីភូមិត្រពាំងបានគូ ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មកផ្ដល់ឈាម នៅមន្ទីរពេទ្យរុស្ស៊ី ក្នុងថ្លៃឈ្នួលចំនួន ៣០ដុល្លារអាមេរិក ដើម្បីយកឲ្យអ្នកជម្ងឺឈ្មោះ មិត្ត ចាន់ធឿន ភេទស្រី អាយុ ៤៥ឆ្នាំ ដែលកំពុងសម្រាកពន្យាបាលនៅមន្ទីរពេទ្យជោរី តែពេលធ្វើដំណើរតាមផ្លូវជាតិលេខ៣ មកដល់ចំណុចខាងមុខវត្តស្លែងកន្លែងកេីតហេតុ​ ក៏បានជួបសមត្ថកិច្ចនគរបាលខណ្ឌដង្កោនៅគោលដៅ ហើយសមត្ថកិច្ចបានឃាត់ធ្វើការត្រួតពិនិត្យ​ឃើញថាពុំមានឯកសារបញ្ជាក់ត្រឹមត្រូវក៏ហៅមកធ្វើការសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលពងទឹកតែម្ដង។

​ សមត្ថកិច្ចបានបញ្ចាក់ទៀតថា​ ការដែលឈ្មោះ ឡុង រាសី ដឹកប្រជាពលរដ្ឋខាងលើ មកផ្ដល់ឈាមដោយមានការអនុញ្ញាតពីឈ្មោះ ឡុង រី ភេទប្រុស អាយុ ៥៧ឆ្នាំ ជាប្រធានមណ្ឌលសុខភាពត្រពាំងវែង (ត្រូវជាឪពុកបង្កើតរបស់ឈ្មោះ ឡុង រាសី)​ ៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print