ខេត្តកណ្តាល៖ ជនសង្ស័យទាំងអស់ ដែលបានចាប់ខ្លួននេះ សុទ្ធតែធ្លាប់ជាប់ពន្ធនាគារ និងធ្វើសកម្មភាពប្លន់ជាច្រើនលើកមកហើយ នៅតាមបណ្តារខេត្តនានា ហើយលើកនេះ ក៏ជាប់ជុងសមត្ថកិច្ច ហើយចូលគុកខេត្តកណ្ដាលម្ដងទៀត ដោយសារអំពើប្លន់ដ៏សាហាវយង់ឃ្នងរបស់ខ្លួន។
ក្នុងសន្និសិទ្ធនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល កាលពីវេ លាម៉ោង១៨ និង៣០នាទី ថ្ងៃទី០៧ មិនា ២០១៦កន្លងទៅនេះលោកឧត្តមសេនីយន៍ត្រី រឿន ណារ៉ា ស្នងការរងទទួលបន្ទុកកណ្តាលយុត្តិធម៌ បានថ្លែងថា ប្រតិបត្តិការបង្ក្រាបដ៏ធំនេះ គឺផ្តើមចេញពីអំពើប្លន់ផ្ទះវ៉ីងផ្ទេរប្រាក់ មួយកន្លែង ក្នុងភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១២ ធ្នូ ២០១៥ កន្លងទៅ ហើយយើងបានប្រើប្រាស់កិច្ចប្រតិបត្តិការណ៍ស្រាវជ្រាវ និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ដំបូងគេឈ្មោះឈឹម សុផល។ រួចក៏បានរួមកិច្ចសហប្រត្តិបត្តិការជាមួយនាយកដ្ឋានគរបាលព្រហ្មទ ណ្ឌ ស្នងការនគរបាលរាជធានីភ្នំពេញ ខេត្តកំពង់ចាម ស្វាយរៀង ព្រៃវែង កំពង់ធំ ព្រះវិហារ និងខេត្តត្បូងឃ្មុំ ក៏ឈានទៅដល់ការឃាត់ខ្លួនពួកគេបានជាបន្តបន្ទាប់ សរហ្វា០នាក់ ប៉ុន្តែ ដោយសារស្ត្រី ម្នាក់មិនជាប់ពាក់ព័ន្ធ យើងក៏បានអនុញ្ញាតឱ្យទៅលំនៅដ្ឋានវិញ។
លោកស្នងការរងបានបន្តថា តាមការសារភាព ពួកគេម្នាក់ៗសុ ទ្ធតែធ្លាប់ជាប់ពន្ធនាគារ ដោយខ្លះមួយលើក ខ្លះ២លើក ហើយធ្លាប់ បានប្លន់សរុបជាង២០លើកមកហើយ។ រួមមានក្នុងខេត្តកណ្តាល ព្រៃវែង ស្វាយរៀង រតនៈគីរី មណ្ឌលគីរី ពោធិសាត់ កំពង់ស្ពឺ តាកែវ កំពង់ចាម និងត្បូងឃ្មុំ ផងដែរ។ លោកឧត្តមសេនីយន៍ត្រី បានបញ្ជា ក់ដែរ ប្រតិបត្តិយើងនេះ យើងមិនត្រឹមតែ បង្ក្រាបក្រុមប្លន់ដ៏ធំមួយនេះទេ ថែមទាំងទប់ស្កាត់ មិនឱ្យពួកគេធ្វើសកម្មភាពប្លន់ តាមគម្រោ ងរបស់ពួកគេ ដែលត្រូវធ្វើនៅក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាមទៀត ផង។
លោករឿន ណារ៉ា បានបន្ថែមថា សម្ភារៈដែលដកហូតបានរួម មានម៉ូតូចំនួន៥គ្រឿង កាំភ្លើងខ្លីម៉ាកកា៥៩ មួយដើម ហើយយើងក៏កំពុងតែស្រាវជ្រាវស្វែងរកចាប់បក្សពួករបស់គេមួយចំនួនទៀត រួមជាមួយអាវុធអាកាចំនួន២ដើមផងដែរ។ មុខសញ្ញដែរឃាត់ ខ្លួនទាំង១០នាក់ រួមមានទី១ ឈ្មោះឈឹម សុផល ភេទប្រុស ឃាត់ខ្លួនកាលពីថ្ងៃទី២៥កុម្ភៈ ២០១៦ ទី២ ឈ្មោះស្រី ស្រាន់ ហៅជាតិ ភេទប្រុស អាយុ២៣ឆ្នាំ ទី៣ ឈ្មោះហ៊ីង នី ហៅប៉េន ហៅអាមមីស ឃាត់ខ្លួនកាលពីម៉ោង១៨និង៥០នាទី ថ្ងៃទី០២ មិនា នៅឃុំរកាកោង២ ស្រុកមុខ កំពូល ទី៤ ឈ្មោះហ៊ុត ហាន ហៅតូច ភេទប្រុស អាយុ៣៥ឆ្នាំ ឃាត់ខ្លួននៅលើផ្លូវជាតិលេខ៦អា ខាងកើតផ្សារស្គន់ កាលពីវេលាម៉ោង១៦និង៤០នាទី ខណៈដែលកំពុងធ្វើដំណើរទៅជួបគ្នីគ្នាដើម្បី ត្រៀមចេញប្លន់ ទី៥ឈ្មោះ ហ៊ុល សុធី ហៅផាន់ គឹមយន់ ហៅក្រៃថោង ភេទប្រុស អាយុ៤៣ឆ្នាំ ទី៦ឈ្មោះឆៃ ណានភិរម្យ ហៅណាល់ នឿនភេទប្រុស អាយុ៣៥ឆ្នាំ និងទី៧ឈ្មោជឿន ចិន្តា ភេទស្រី អាយុ៣៦ឆ្នាំ ក្នុងភូមិមន្ទីរ ឃុំព្រកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីម៉ោង១១និង៣០នាទី ថ្ងៃទី០៥ មិនា ទី៨ ឈ្មោះហ៊ិន ចាន់ថា ភេទ ប្រុស អាយុ៣១ឆ្នាំ ទី៩ ឈ្មោះហៀង សុផា ភេទប្រុស អាយុ៤៣ឆ្នាំ ឃាត់ខ្លួនកាលពីម៉ោង១៦និង៤០នាទីថ្ងៃដដែល និងទី១០ ឈ្មោះឃឿន បុរី ភេទប្រុស អាយុ៣៧ឆ្នាំ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី០៧ មិនា ២០១៦ ដែលទើបចេញពីពន្ធនាគារ និងមានដិការចាប់ ខ្លួនផងដែរ។